ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដ៏​អស្ចារ្យ​នៃ​ការ​ញ៉ាំ​ពង​គ្រួច​
25, Mar 2018 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រឿង​ដែល​ល្អជា​ច្រើន​ពិតជា​អាច​កើតចេញពី​របស់​តូចៗ​។ តើ​អ្នកមាន​ដឹង​ទេ​ថា ពង​គ្រួច​មាន​ជីវជាតិ​ច្រើនជាង​ស៊ុតមាន់​ដែរ​ទេ​? ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​បញ្ជាក់ថា ពង​គ្រួច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​៖



​ព្យាបាល​បញ្ហា​អា​ឡែ​ហ្ស៊ី​
​ពង​គ្រួច​មាន​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Ovomucoid ក្នុង​កម្រិត​ខ្ពស់ ដែល​វា​ដើរតួនាទី​ជា​សារធាតុ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី​បែប​ធម្មជាតិ​។ បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ការ​រលាក ការ​តឹង​ច្រមុះ ឬ​អាកា​រៈ​នៃ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ផ្សេងៗ​ទៀត ពង​គ្រួច​អាចជួយ​អ្នក​បាន​។

​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
​ពង​គ្រួច​ជួយ​កាត់បន្ថយ​បញ្ហា​នៅ​ក្រពះ​បាន​។ ពង​គ្រួច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។ ជាមួយគ្នានេះដែរ វា​ក៏​ជួយ​បង្កើន​សកម្មភាព​និង​ការចងចាំ​ផងដែរ​។ ជាមួយនឹង​ជាតិ​ដែក​ដ៏​ខ្ពស់ ពង​គ្រួច​អាច​បង្កើន​ចំនួន​អេ​ម៉ូ​គ្លូ​បី​ន​ក្នុង​ខ្លួន​បាន​ទៀត​។

​បង្ការ​ជំងឺ​ទឹកនោមផ្អែម​
​ការសិក្សា​បានបង្ហាញ​ថា ពង​គ្រួច​ផ្ទុក​ទៅដោយ​អាស៊ីតអាមីណេ ជាពិសេស Leucine ដែល​វា​អាច​ថែរក្សា​តុល្យភាព​នៃ​អាំង​ស៊ុយ​លីន និង​ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ល្អ​ក្នុងការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។

​សុខភាព​ស្បែក​
​ពង​គ្រួច​គឺជា​ប្រភព​ប្រូតេអ៊ីន​និង​សារធាតុ Lysine ដ៏​ឆ្លាត​វៃ​មួយ ដែល​វា​ជា​អាស៊ីតអាមីណេ​សម្រាប់​ជួយ​ជម្រុញ​ដល់​ការផលិត​កូ​ឡា​ជែ​ន​។ កូ​ឡា​ជែ​ន​គឺជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​សម្រាប់​ជួយ​ឲ្យ​ស្រទាប់​ស្បែក​តឹង ដូច្នេះ​ក៏​អាច​បង្ការ​ភាព​ជ្រីវជ្រួញ និង​យារ​ធ្លាក់​បានដែរ​។

​ពង្រឹង​ដល់​សុខភាព​ភ្នែក​
​ពង​គ្រួច​មាន​វីតាមីន A ខ្ពស់ ដែល​មានន័យថា វា​អាច​ការពារ​សុខភាព​ភ្នែក​បាន​។ សកម្មភាព​របស់​វីតាមីន​មួយ​នេះ​អាចជួយ​ការពារ​ការលូតលាស់​ជំងឺភ្នែកឡើងបាយ និង​កាត់បន្ថយ​ការ​ខូច​ភ្នែក​បាន​។

​សម្រួល​ដល់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​
​ថ្វីបើ​ផ្នែក​ពណ៌​សរ​បស់ពង​គ្រួច​មាន​ធំ​មែន​ក៏ដោយ តែ​ការ​ញ៉ាំ​ពង​គ្រួច​នឹងមិន​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​ខ្ពស់​ដល់​កម្រិត​គ្រោះថ្នាក់​ឡើយ​។ ផ្ទុយទៅវិញ ការបញ្ចូល​ពង​គ្រួច​ទៅក្នុង​របប​អាហារ​នឹង​ជួយ​សម្រួល​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឲ្យ​នៅក្នុង​ស្ថានភាព​តុល្យភាព​បាន​។ ៦០​ភាគរយ​នៃ​ជាតិ​ខ្លាញ់​ក្នុង​ពង​គ្រួច​គឺជា​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com