ជាតិ
រថយន្ត
វីដេអូ
ក្រុមហ៊ុន Mercedes ដាក់​បង្ហាញ​រថយន្ត និង​ផ្តល់​ការត្រួតពិនិត្យ​រថយន្ត​ឥតគិតថ្លៃ នៅ​ខេត្ត​ព្រះសីហនុ​
27, Mar 2018 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​Star Auto Cambodia នឹង​រៀបចំ​ការបង្ហាញ​រថយន្ត​ប្រណីត​Mercedes-Benz និង​ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ​ឥតគិតថ្លៃ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច ទល់មុខ​ស្ថានីយ៍​រថយន្ត​ភ្លើង ក្នុង​ខេត្ត​ព្រះសីហនុ​។ កម្មវិធី​នេះ មាន​រយៈពេល​មួយ​សប្តាហ៍ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់ទី​៧ ខែមេសា ខាងមុខ​។​



​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែកលក់ និងទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia បានបញ្ជាក់ថា កម្មវិធី​នេះ ធ្វើឡើង​ក្នុង​បំណង បង្ហាញរថយន្ត​ប្រណីត Mercedes-Benz ដែល​មាននៅ​ក្រុមហ៊ុន​Star Auto Cambodia ដល់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​។ ជាពិសេស ចង់​ឲ្យ​ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ​បាន​យល់ និង​ស្គាល់​ក្រុមហ៊ុន​Star Auto Cambodia ដែល​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា កាន់តែច្បាស់​។​

​ដើម្បី​ដឹង​កាន់តែ​លម្អិត ពី​កម្មវិធី​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz និង​ការពិនិត្យ​រថយន្ត​ឥតគិតថ្លៃ​នវ សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង លោក ឃុន ចាន់ថា ខាងក្រោម​នេះ​៖



​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០១៧ ២៣១ ៤៨៨ ៕









Tag:
 Mercedes
  StarAuto
 ​ឃុន ចាន់ថា​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com