ជាតិ
សង្គមជាតិ
របាយការណ៍​ឆ្នាំ​២០១៧៖ បទល្មើស​ព្រហ្មទណ្ឌ និង​ចរាចរណ៍ ថយចុះ​នៅ​ខេត្ត​ព្រះសីហនុ​
28, Mar 2018 , 9:39 pm        
រូបភាព
រូបភាពហ្វេសប៊ុក ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ
រូបភាពហ្វេសប៊ុក ឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ
ដោយ:
​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បទល្មើស​ព្រហ្មទណ្ឌ បាន​កើតឡើង​ចំនួន ៧៤​ករណី ពោល​ថយចុះ ១២​ករណី ស្មើនឹង​១៤​ភាគរយ​។ ចំណែក គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ២១៣​លើក ថយចុះ ៩៨​លើក ដែល​ក្នុងនោះ​មនុស្ស​ស្លាប់​ចំនួន ៧៦​នាក់ និង​របួស​សរុប ៣៦៧​នាក់​។ រីឯ អគ្គីភ័យ​កើតឡើង ១៩​លើក មាន​មនុស្ស​ស្លាប់​១​នាក់ និង​របួស​៤​នាក់​។



​នា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៨ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានលើកឡើង​អំពី​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​បាន​ចំនួន​៧០​ករណី ឃាត់ខ្លួន ១៤៧​នាក់ ក្នុងនោះ​មាន​បទឧក្រិដ្ឋ ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ២០​នាក់​។ បទល្មើស​ម​ជ្ឈឹ​ម ៥៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ ១២៧​នាក់ និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​។​

​នៅក្នុង​សន្និបាត​នេះដែរ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​មន្ត្រីក្រោមឱវាទ ក៏ដូចជា​សមត្ថកិច្ច​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បានល្អ ដោយ​គោរព​តាម​ផែនការ និង​បទបញ្ជា​របស់​ថ្នាក់លើ​តាម​ឋានានុក្រម ហើយ​និង​មាន​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ជាមួយគ្នានេះដែរ ត្រូវ​ធ្វើការ​ប្រក​ដោយ​ឆន្ទៈ ជាមួយ​ការទទួលខុសត្រូវ​ខ្ពស់​៕


Tag:
 ជួន ណា​រិន្ទ​
  របាយការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com