ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ ១៦​នាក់ ត្រូវបាន​ជួយសង្គ្រោះ ឲ្យ​ត្រឡប់​កម្ពុជា​វិញ​
28, Mar 2018 , 10:19 pm        
រូបភាព
ដោយ:
​ស្ថាន​ឯកអគ្គរាជទូត​-​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស  បាន​អន្តរាគមន៍ និង​ដោះស្រាយ​ជួយ​ពលរដ្ឋ​ខ្មែរ ១៦​នាក់ ដែល​ពលរដ្ឋ​ខ្មែរ​រងគ្រោះ និង​អ្នក​ចង់​ត្រលប់មក​កម្ពុជា​វិញ​។​



​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថ្ងៃទី​២៨ ខែមីនា នេះ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​១៦​នាក់ មាន​ពលរដ្ឋ​ខ្មែរ ១០​នាក់ បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ ម៉ាឡេស៊ី​។ ស្ថាន​តំណាង​កម្ពុជា បាន​ជួយ​ពួកគេ ឲ្យ​ត្រឡប់មកវិញ កាលពី ថ្ងៃទី​២៥ ខែមីនា​។​

​ចំណែក ស្រី្ត​១​នាក់ ដែល​បម្រើ​ការងារ​តាម​ផ្ទះ ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​មកដល់​កម្ពុជា​វិញ កាលពី​ថ្ងៃទី​២៦ ខែមីនា នេះ​។

​រីឯ ស្ត្រី​ខ្មែរ​៥​នាក់​ទៀត ត្រូវបាន​មេខ្យល់​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ចិន​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ពួកគេ​នឹង​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២0១៨៕


Tag:
 ពលរដ្ឋ​ខ្មែរ​
 ​ បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com