ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹង​អំពី​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​
30, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​គឺជា​ការឆ្លើយតប​មួយ​ប្រភេទ​សម្រាប់​បង្ហាញ​លក្ខណៈ​ជា​មនុស្ស​ប្រុស​ដូចជា ការ​ដុះ​រោម​នៅមុខ និង​រាងកាយ រីកសាច់​ដុំ សម្រួល​ចំណង់​ផ្លូវភេទ ការផលិត​មេជី​វិត​ឈ្មោល និង​សុខភាព​ឆ្អឹង​។ ការ​ដែលមាន​កម្រិត​អ័រម៉ូន​មួយ​នេះ​ចុះ​ទាប​អាច​បណ្តាល​ឲ្យ​ជ្រុះ​សក់ និង​បាត់បង់​ទំហំ​សាច់ដុំ អារម្មណ៍​ប្រែប្រួល មិនសូវមាន​កម្លាំង និង​ពងស្វាស​កាន់តែ​តូច​ជាង​មុន​។



​បើសិនជា​គ្រូពេទ្យ​រកឃើញថា អ្នកមាន​ចំនួន​អ័រម៉ូន​មួយ​នេះ​ចុះ​ទាប គាត់​ប្រហែលជា​ចេញ​ជា​ថ្នាំ​ព្យាបាល​ជា​ប្រភេទ​អ័រម៉ូន​ឲ្យ​ប្រើប្រាស់​ហើយ​។ វិធីសាស្ត្រ​ញឹកញាប់​ដើម្បី​បំប៉ន​រាងកាយ​ឲ្យ​ផលិត​អ័រម៉ូន​មួយ​នេះ​មានដូចជា ការចាក់​ថ្នាំ លាប​ជែ​ល បង់​បិទ​ស្បែក ឬ​ថ្នាំ​គ្រាប់​លេប​។

​ការប្រើប្រាស់​វិធី​ព្យាបាល​ដោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​រយៈពេល​យូរ​ក៏​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដែ​ឬ​ដូចជា​៖
•    ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​
•    ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​ឡើង​ខ្ពស់​
•    កើតមុន​
•    គេង​បាត់​ដង្ហើម​
•    កើនឡើង​ជាតិ​ទឹក​ក្នុង​កែងជើង ប្រអប់ជើង និង​ជើង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com