ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
វត្តមាន​ល្បែង​ប្រជាប្រិយ​នៅ​វាល​ព្រះមេរុ ធ្វើ​ឲ្យ​មាន​ភាព​អ៊ូអរ និង​បង្កលក្ខណៈ​សប្បាយ​ដល់​អ្នកចូលរួម​
01, Apr 2018 , 10:24 pm        
រូបភាព
​ភ្នំពេញ​៖ ទីតាំង​វាល​ព្រះមេរុ ដែលជា​ទីតាំង​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក នៅ​សៅរ៍ និង​អាទិត្យ​នេះ មាន​ភាព​អ៊ូអរ និង​សប្បាយរីករាយ តាមរយៈ​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុមយុវជន និង​អ្នកចូលរួម​កម្សាន្ត​។ ការយក​ល្បែង​ប្រជាប្រិយ​ខ្មែរ មក​បង្ហាញ និង​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នាពេល​ខាងមុខនេះ និង​បង្ក​បរិយាកាស​នៅ​ទីតាំង​នេះ ឲ្យ​មាន​ភាពសប្បាយ​រីករាយ​ផងដែរ​។​


 
​ល្បែង​ប្រជាប្រិយ​ខ្មែរ ៦​ប្រភេទ បាន​មាន​វត្ត​មាននៅ​វាល​ព្រះមេរុ ដែល​ក្រុមយុវជន​ជ្រើសរើស​ទីតាំង​នេះ ដើម្បី​ហាត់​សម​ចូលរួម​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ត​»​។ តាមរយៈ​ការហាត់​សម​នៅក្នុង​ទីតាំង​នេះ ល្បែង​ប្រជាប្រិយ​ខ្មែរ បាន​បង្កលក្ខណៈ​សប្បាយ​រីករាយ​ដល់​អ្នកចូលរួម ក្នុងការ​ចូលរួម​លេង​កម្សាន្ត​នូវ​ល្បែង​ប្រជាប្រិយ​នីមួយ​។ ការលេង​ល្បែង​ប្រជាប្រិយ​នេះ គឺ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ នាពេល​ខាងមុខនេះ​។



លោក ប្រាក់ សោភ័ណ ប្រធាន​ក្រុម​ល្បែង​ប្រជាប្រិយ បាន​លើកឡើងថា ការហាត់​សមនៅ​ទីតាំង​នេះ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​បាន​អ៊ូអរ និង​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម ពិសេស​គឺ​ហាត់​ផង និង​លេង​កម្សាន្ត​ផង​។ បើតាម​ប្រធាន​ក្រុម​ល្បែង​ប្រជាប្រិយ យុវជន​ដែល​ហាត់​សម​លេងល្បែង​ប្រជាប្រិយ​នេះ មាន​ចំនួន ១៣៥​នាក់​។



ល្បែង​ប្រជាប្រិយ ៦​ប្រភេទ ដែល​បង្កើន​បរិយាកាស​នៅ​វាល​ព្រះមេរុ រួមមាន ល្បែង​ស្ដេចចង់​, ទំពាំង​ឫស្សី​, ទាញព្រ័ត្រ​, ស្បែកជើង​រួម​មិត្ត​, អ៊ូ និង​ល្បែង​មួយ​កាំ​ពីរ​កាំ​។ ការហាត់​សមនៅ​ទីតាំង​នេះ ជាទី​តាំងទី​២ បន្ទាប់ពី​ហាត់​សមនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។



សូមបញ្ជាក់ថា ទីតាំង​វាល​ព្រះមេរុ​នេះ ជាទី​តាំង​មួយ​ដែល​ក្រុមការងារ GoGoCambodia រៀប​ចំការ​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៨៕

















​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ល្បែង​ប្រជាប្រិយ​
  វាល​ព្រះមេរុ​
  ចូលឆ្នាំ​ខ្មែរ​
  ក្រមា​
© រក្សាសិទ្ធិដោយ thmeythmey.com