អត្ថបទពាណិជ្ជកម្ម
​អ្នក​ចូលចិត្ត​អាហារ​ហឹរៗ​ដឹង​តែ​ត្រូវចិត្ត​ជាមួយ​អាហារ​ប្រចាំខែ​ថ្មី​ពី​ផាក​កាហ្វេ​
02, Apr 2018 , 11:19 am        
រូបភាព
​តើ​លោក​អ្នកដឹង​ទេ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ តែងតែ​មានមុខ​អាហារ​ថ្មីៗ ភេសជ្ជៈ​ប្រចាំ​រដូវ ដែល​ធ្វើ​ចេញពី​ផ្លែឈើ​ស្រស់ៗ ឬ​ចំអិន​ពី​ផលិតផល​របស់​ប្រជាកសិករ​ខ្មែរ​យើង ដើម្បី​បម្រើ​ជូន​អតិថិជន​មិន​ឲ្យ​ជិនណាយ​។ សម្រាប់​ខែមេសា ដែលជា​ខែ​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​យើង​នេះ ផាក​កាហ្វេ បាន​ចេញលក់​នូវមុខ​អាហារ​ថ្មី យ៉ាង​ពិសេស​ប្រចាំ​ខែមេសា​នេះ​គឺ ឈុត​បាយ​ម្រះព្រៅ​ពិសេស ដែល​ធានាថា​លោកអ្នក​ពិតជា​ចូលចិត្ត នូវ​រសជាតិ​របស់​ឈុត​អាហារ​ថ្មី​នេះ​។​

​ឈុត​អាហារ​ថ្មី​នេះ បាន​ផ្សំ​គ្រឿង​យ៉ាង​ពិសេស ដោយ​បញ្ចូល​គ្រឿងទេស​ផ្សេងៗ សាច់ជ្រូក​ស្រែ​ស្រស់ៗ បន្លែស្រស់ៗ​។ ជាពិសេស​លោកអ្នក នឹង​ពិតជា​ប្លែក​មាត់ ជាមួយ​ឈុត​អាហារ​ថ្មី​របស់​ផាក​កាហ្វេ មាន​ដាក់​បន្ថែម​នូវ​ពង​ទា​ក្បុង​បំពង សាឡាដ​ចម្រុះ​ស្រស់ ដែល​ល្អ​សម្រាប់​សុខភាព​អ្នក​ទទួលទាន ព្រោះថា ផាក​កាហ្វេ គឺជា​ភោជនីយដ្ឋាន​ប្រចាំ​ប្រទេស​កម្ពុជា​ដំបូង​គេ​បង្អស់​មួយ ដែល​បម្រើ​ជូន​អាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ មាន​ផាសុខភាព និង​មិន​ប្រើ​ប៊ីចេង​។ ក្រៅពីនេះ ផាក​កាហ្វេ​ក៏បាន​យកចិត្តទុកដាក់ ក្នុងការ​ស្វែងរក​ផលិតផល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​។ ខាងក្រោម​នេះ គឺ​ស្លឹក​ម្រះព្រៅ អាចជួយ​ព្យាបាល​ជំងឺ​ទាំង​៦​នេះ​បាន​៖



១​    ​បញ្ហា​ស្បែក (​កើត​ស្រែង​, កើត​ភ្លឺ និង​ជំងឺ​ស្បែក​ផ្សេងទៀត​)
២​    ​មាត់ និង​ធ្មេញ  អស់​បារម្ភ​បញ្ហា​ក្លិន​មាត់​មិនល្អ​, ការឆ្លង​មេរោគ និង​ដំបៅ​ក្នុង​មាត់
៣​    ​ក្រួស​ក្នុង​តម្រងនោម
៤​    ​ឈឺក្បាល​
៥​    ​ក្អក និង​ឈឺ​បំពង​ក​
៦ លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក​: បើ​យោងតាម​ការស្រាវជ្រាវរ​បស់​មជ្ឈមណ្ឌល​ជីវសាស្ត្រ​នៃ​ជំងឺមហារីក​អន្តរជាតិ សារធាតុ​មេតាបូលីស ដែលមាន​នៅក្នុង​ម្រះព្រៅ ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ប្រឆាំងនឹង​ជំងឺមហារីក​។



​គួរ​រំលឹក​ផងដែរ​ថា ភោជនីយដ្ឋាន​ផាក​កាហ្វេ បាន​បើក​ដំណើរការ​ជាង​១៤​ឆ្នាំ​មកហើយ ហើយ​អ្វីដែល​ពិសេស​នៅ​ផាក​កាហ្វេ រាល់​អាហារ​ទាំងអស់ គឺ​គ្មាន​ការប្រើប្រាស់​សារធាតុ​ប៊ីចេង ប៉ុន្តែ​នៅតែ​អាច​រក្សា​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​អាហារ​។ ក្រៅពី​អាហារ​ច្រើន​ជម្រើស ផាក​កាហ្វេ​ក៏​បម្រើ​ជូន​លោកអ្នក នូវ​កាហ្វេ ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ សម្រាប់​អាហារ​ពេលព្រឹក ថ្ងៃត្រង់ ពេល​រសៀល និង​ពេល​ល្ងាច​ផង ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មាន​ផាសុខភាព​។ មិនតែប៉ុណ្ណោះ ផាក​កាហ្វេ គឺជា​ទីកន្លែង​បង្កើន​មិត្តភាព ដៃគូ​ពាណិជ្ជកម្ម អាជីវកម្ម ការងារ​របស់លោក​អ្នក​ផងដែរ​។

​លោកអ្នក​អាច​ស្វែងរក​រសជាតិ​អាហារ​ថ្មី​នេះ នៅ​គ្រប់​សាខា​ផាក​កាហ្វេ​ទាំង​១០ នៅក្នុង​រាជា​ធានី​ភ្នំពេញ​៕


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com