ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​លាប​ប្រេងដូង ដើម្បី​កម្ចាត់​សង្វារ​
13, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រេងដូង ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រឿងផ្សំ​សម្រាប់​ការព្យាបាល​បាន​ច្រើន​ប្រភេទ​។ ប្រេងដូង សម្បូរ​ទៅដោយ​អាស៊ីត lauric ដែល​អាចជួយ​ជួសជុល​កោសិកា​ស្បែក​ដែល​ខូច​។​



​ការប្រើ​ប្រេងដូង លើ​កន្លែង​មាន​សម្លាក​រាល់ថ្ងៃ អាចជួយ​ស្បែក​របស់​អ្នក​ឲ្យ​ជាសះស្បើយ​កាន់តែ​លឿន​។ វា​ទំនងជា​មិនអាច​បំបាត់​ស្នាម​សង្វារ​ទាំងស្រុង​បាន​នោះទេ ប៉ុន្តែ វា​ពិតជា​អាច​កាត់បន្ថយ​រូបរាង​ក្រហម និង​អាក្រក់​របស់​ស្នាម​ទាំង​នោះបាន​។​

​របៀប​ប្រើ ៖

​ចូរ​លាបប្រេង​ដូង​លើ​កន្លែង​មាន​បញ្ហា រួច​ធ្វើការ​ម៉ាស្សា​ដូងប្រេង​ដូង​នោះ ឲ្យ​ចូលទៅក្នុង​តំបន់​ដែលមាន​ស្នាម​សង្វារ ក្នុង​រយៈពេល ២-៣ នាទី​។ ទុក​វា​ឲ្យ​ចោល​រហូត​ទាល់តែ​ស្រូប​ចូលក្នុង​ស្បែក​របស់​អ្នក​។ ចូរ​ធ្វើ​បែបបទ​នេះ​ម្តងទៀត​រាល់ថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com