ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ៖ កម្ពុជា​ត្រូវ​រៀបចំខ្លួន គេច​ចេញពី​សង្គ្រាម​សេដ្ឋកិច្ច​
03, Apr 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សង្គ្រាម​សេដ្ឋកិច្ច កំពុង​ចាប់ផ្ដើម​ផ្ទុះឡើង​រវាង​ចិន និង​អាមេរិក ដោយសារ​ការប្រើប្រាស់​ន​យោ     បាយ​គាំពារ​និយម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។ បញ្ហា​ជម្លោះ​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ​នេះ ក៏​អាចជា​ផ្នែក​មួយ​ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ផងដែរ ជាពិសេស​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​។ នេះ​ជាការ​មើលឃើញ​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ព្រឹក​នេះ ៖




​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​សេដ្ឋកិច្ច ដែល​បាន​ផ្ទុះឡើង​ដោយសារ​គោលនយោបាយ​យក​ចាញ់​-​ឈ្នះ របស់​ប្រទេស​មហាអំណាច​អាមេរិក និង​ចិន​នេះ​។ បើតាម​សម្ដេច ហ៊ុន សែន ដើម្បី​គេចចេញ​ពី​បញ្ហា​សេដ្ឋកិច្ច​នេះ កម្ពុជា​នឹង​រៀបចំ​គោលនយោបាយ​មួយ ឲ្យ​ច្បាស់លាស់ ក្នុងទិសដៅ​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ណាមួយ ដែល​អាច​កើតឡើង​ចំពោះ​កម្ពុជា​។​



Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com