រថយន្ត
អត្ថបទពាណិជ្ជកម្ម
តោះ​តាមដាន​ទាំងអស់គ្នា​! កំពូល​រថយន្ដ​ទំនើប Jaguar E Pace ឆ្នាំ​២០១៨ នឹង​មក​ប្រជែង​ទីផ្សារ​រថយន្ដ​ទំនើប​កម្ពុជា​ល្ងាច​នេះហើយ​
05, Apr 2018 , 10:50 am        
រូបភាព
ដោយ:
Jaguar E Pace ស៊េរី​ថ្មី​ឆ្នាំ​២០១៨ ដែល​គេ​ស្គាល់​ថា​ជា​ត្រកូល​រថយន្ដ​ប្រភេទ SUV បែប​ស្ព័​រ ដែលមាន​ទំហំ​តូច​ជាង​រថយន្ដ Jaguar F Pace ជាមួយនឹង​ការ​រចនា​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ Jaguar E Pace ស៊េរី​ថ្មី​ឆ្នាំ​២០១៨​នេះ ជា​រថយន្ត​ជំនា​ន់ទី​២ បន្ទាប់ពី​Jaguar F-Pace ដែលជា​រថយន្ដ​ប្រភេទ SUV បែប​ស្ព័​រ​ដំបូង​គេ និង​ទទួល​បានការ​គ្រាំទ្រ​យ៉ាងខ្លាំង​ពី​សកលលោក​។ ដូច្នេះហើយ ទើប​ម៉ាក​រថយន្ដ​ប្រណិត​របស់​ចក្រភព​អង់គ្លេស​ដ៏​ធំ​មួយ​នេះ ងាក​មក​ផលិតរថយន្ដ​ប្រភេទ SUV បែប​ស្ព័​រ ដើម្បី​ប្រកួតប្រជែង​ជាមួយនិង​រថយន្ដ SUV ម៉ាក​ដទៃ​ផ្សេងៗ​ទៀត​។​

​រថយន្ត​Jaguar E-Pace បាន​ភ្ជាប់​មក​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​V ២.០ វិល​កង់​ទាំង​បួន Turbocharged ម៉ាស៊ីន​សាំង ជាមួយ​កង់​រង្វង់​២១​អ៊ីង ហើយ​ក្នុងនាម​ជា​កូនកាត់​រថយន្ដ​ស្ព័​រ Jaguar E-Pace អាច​បើក​ក្នុង​ល្បឿន​ពី ០-១០០​គ​.​ម ចំណាយ​ត្រឹមតែ ៦.៥​វិនាទី​តែប៉ុណ្ណោះ​។



​បើ​និយាយ​ពី​បច្ចេកវិទ្យា​របស់​វា​វិញ គឺ​ពិតជា​មិន​ចាញ់​គេ​ឡើយ​។ រថយន្ដ​SUV តូច​ច្រឡឹង​មួយ​នេះ បាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​គេ ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​។ រថយន្ដ​នេះ បាន​ភ្ជាប់​មក​ជាមួយនឹង​អំពូល​ភ្លើង LED ទាំង​ខាងមុខ និង​ខាងក្រោយ ហើយ​ហ្វា​មុខ ត្រូវបាន​បំពាក់​ជាមួយ​ប្រភេទ Matrix LED ជាមួយ​អំពូល LED ជា​សញ្ញា​ពេល​ថ្ងៃ​យ៉ាង​ស្រស់ស្អាត​។

Jaguar E-Pace បំពាក់​ដោយ​បច្ចេកវិទ្យា 4G Wi-Fi Hotspot ជាមួយនឹង​រន្ធ​ដោត USB ដែល​អាច​សាក​ថ្ម​បាន​ដល់​ទៅ​៤ ដើម្បី​ផ្តល់​ភាពងាយស្រួល​អ្នករួមដំណើ​រ​ជាមួយ​។ ចំណែក​ឧបករណ៍​បំពង​សំឡេង គឺ​ពិតជា​មិនធម្មតា​នោះទេ​។ វា​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​បំពង​សំឡេង​ម៉ាក Meridian របស់​ចក្រភព​អង់គ្លេស រហូតដល់​៦​គ្រាប់ ដែល​ធ្វើ​ឲ្យ​លោកអ្នក មាន​អារម្មណ៍​ថា កំពុងតែ​ស្ថិតនៅក្នុង​ការប្រគំ​តន្ត្រី​ផ្ទាល់​តែម្តង​។ សម្រាប់​តម្លៃ​វិញ មិនទាន់​បង្ហើប​នៅឡើយ​ទេ​។



​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១​។

​គេហទំព័រ ផ្លូវការ​៖ www.jaguarcambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Jaguar Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @JaguarCambodia






 
(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com