ជាតិ
សៀមរាប​រៀបចំ​យុទ្ធនាការ​ទីក្រុង​ស្អាត​ទ្រង់ទ្រាយ​ធំ​ដើម្បី​ស្វាគមន៍​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
06, Apr 2018 , 8:39 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ទ្រង់ទ្រាយ​ធំ ដែល​គ្រោង​លាង​សម្អាត​កំណាត់​ផ្លូវ​ស៊ី​វុត្ថា​។ យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ត្រៀម​ស្វាគមន៍​បុណ្យចូលឆ្នាំ និង​ព្រឹត្តិកា​រ៍​អង្គ​រស​ង្រា្ក​ន្ត​ឆ្នាំ​២០១៨​។



​ខេត្តសៀមរាប​នឹង​រៀបចំ​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ ក្រោម​ប្រធានបទ សម្អាត​បរិស្ថាន​ក្រុង​សៀមរាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​គ្រោង​ធ្វើ​ការលាង​សម្អាត​កំណាត់​ផ្លូវ​ស៊ី​វុត្ថា ចាប់ពី​ស្ដុ​ប​អូ​តែ​ល សុខា ដល់​រង្វង់​មូល​នាគ​បាញ់​ទឹក​ផ្សារ​ចាស់ និង​កំណាត់​ផ្លូវ​មុខ​ពេទ្យ​ខេត្ត និង​កំណាត់​ផ្លូវ​ជុំវិញ​តំបន់​ផាប់​ស្ទ្រី​ត​។ យុទ្ធនាការ​នេះ នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​។​

​យុទ្ធនាការ​នេះ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព អនាម័យ​ក្រុង ឱ្យ​ស័ក្ដិ​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជ័យលាភី​ផ្ការំដួល​៣​ទង ក៏ដូចជា​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប បានស្នើ​ដល់​ម្ចាស់​អាជីវកម្ម ម្ចាស់ផ្ទះ និង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឱ្យបាន​ច្រើន​កុះករ ជាមួយនឹង​សម្ភារ​ជា​មធ្យោបាយ​សម្រាប់​ស្អាត​ក្នុង​យុទ្ធនាការ​នោះ​ផងដែរ​៕


Tag:
 អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com