ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា​យុវវ័យ ៖ បារី គ្រឿងញៀន និង​គ្រឿង​ស្រវឹង​
08, Apr 2018 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការព្រួយបារម្ភ​មួយ ក្នុងចំណោម​ការព្រួយបារម្ភ​បំផុត​របស់​មាតាបិតា​គ្រប់រូប គឺ​ការធ្វើ​ឲ្យ​ប្រាកដថា កូន​របស់​ពួកគាត់​អាច​ជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​ខុសច្បាប់​។​

 
​ជារឿយៗ ក្មេង​ជំទង់​ប្រឈម​នឹង​សម្ពាធ​ពី​មនុស្ស​ស្រករ​គ្នា (​ជាពិសេស​មិត្តភក្តិ​) ដើម្បី​សាកល្បង​ថ្នាំ​មួយចំនួន ការជក់បារី ឬ​ផឹកស្រា​ជាដើម​។ បើ​យោងទៅតាម​ក្រុមគ្រូពេទ្យ​អា​មេ​រិច ក្មេង​ជំទង់​ជាទូទៅ​បំពាន​ទៅលើ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ថ្នាំ​តាម​វេជ្ជបញ្ជា ថ្នាំ​ងងុយគេង​ការជក់បារី ការ​ហឺត​កាវ​ញៀន និង​សារធាតុពុល ឬ​ហាមឃាត់​នានា​ផ្សេងទៀត​។​
 
​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​សម្រាប់​ប្រទេស​អា​មេ​រិច ការឆ្លងកាត់​បទពិសោធ​ន៍​ជាមួយនឹង​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង អាចជា​រឿង​ធម្មតា​ក្នុងអំឡុង​ឆ្នាំ​នៃ​វ័យ​ជំទង់​របស់​ពួកគេ​។ ក្មេង​ជំទង់​មាន​ទំនោរ និង​មាន​អារម្មណ៍​ថា វា​មិនមែនជា​រឿង​ធ្ងន់ធ្ងរ និង​មិន​បានគិត​អំពី​កត្តា​ហានិភ័យ​នានា​ឡើយ​។ ប្រសិនបើ​ពួកគេ​មិន​ប្រុងប្រយ័ត្ន ឬ​មានការ​ចូលរួម​ពី​ឪពុកម្តាយ​តិចតួច ក្មេងៗ​វ័យ​ជំទង់​មួយចំនួន​អាច​នឹងមាន​ការ​ញៀន​ស្រា ឬ​គ្រឿងញៀន​ធ្ងន់ធ្ងរ រហូត​បង្ក​ជា​បញ្ហា​ធំ​ចំពោះ​គ្រួសារ និង​សង្គមជាតិ​។​
 
​សូម​ឆ្លើយថា​ទេ ចំពោះ​ស្រា និង​គ្រឿងញៀន​!
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com