ពីនេះ ពីនោះ
នៅ​«​ស្រុក​ខ្លះ​» តួនាទី និង​មុខតំណែង​ជា​របរ​រកស៊ី របស់​មន្ត្រី​
09, Apr 2018 , 10:53 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រុក​មួយ​ដែល​អាច​រីកចម្រើន​បាន​លឿន លុះណាតែ​ប្រជាពលរដ្ឋ និង​មន្ត្រី​នៃ​ស្រុក​នោះ​ប្រកៀក​ស្មា​គ្នា​សម្រេច​គោលដៅ​តែមួយ​រួមគ្នា គឺ​កសាង​ប្រទេស​តែមួយ​រួមគ្នា​។ ប៉ុន្តែ នៅ​«​ស្រុក​ខ្លះ​» សីលធម៌​មន្ត្រី​ធ្លាក់ចុះ​ខ្លាំង​។ នៅពេលដែល​ពួកគេ​មានឱកាស​នៅក្នុង​តំណែង និង​តួនាទី ដែល​ផ្តល់​ប្រយោជន៍ និង​អំណាច​ដល់​ពួកគេ​នោះ ពួកគេ​ប្រើប្រាស់​អំណាច និង​តួនាទី​ទាំងនេះ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ​។​

 
​នៅ​«​ស្រុក​ខ្លះ​» រដ្ឋ​ក្រ តែ​មន្ត្រី​មានទ្រព្យ​សម្បត្តិ​មហាសាល​។​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​យក​តួនាទី​តំណែង​ធ្វើជា​របរ ហើយ​យកលុយ​ចូល​ហោប៉ៅ និង​ចូល​ផ្ទះ​ខ្លួនឯង​។​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​មាន​របប​ប្រើប្រាស់​រថយន្ត សម្ភារ និង​ថវិការដ្ឋ តែ​ពួកគេ​យក​ប្រយោជន៍​ទាំងនេះ​ទៅប្រើ​ប្រាស់​ដើម្បី​បង្កើត​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួក​របស់ខ្លួន​។​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​យកលុយ​រដ្ឋ​ចូល​ផ្ទះ​ខ្លួនឯង​។​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​ឈប់​គិតពី​ឧ​ត្ត​ម​គតិ និង​មនសិការ​ស្រឡាញ់​ប្រទេសជាតិ​។​
 
​នៅ «​ស្រុក​ខ្លះ​» យុវជន​ដែល​មិនមាន​មនសិការ​ខ្ពស់​ស្រឡាញ់​ជាតិ ចង់​ចូលធ្វើ​មន្ត្រី​។​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​ប្រជែង ប៉ែង​ជើង​គ្នា ដណ្តើម​ប្រយោជន៍​គ្នា​ពីរ​ដ្ឋ​ដែល​ប្រមូល​ធនធាន​ពន្ធដារ​បាន​ពី​អ្នកជំនួញ​សុចរិត ពី​បុគ្គល​ល្អៗ​ដែល​បម្រើ​ប្រទេសជាតិ​នៅតាម​វិស័យ​ឯកជន​។​
​នៅ «​ស្រុក​ខ្លះ​»  មន្ត្រី​កិបកេង​លុយ​រដ្ឋ​តាមរយៈ​បេសកកម្ម​
 
​នៅ «​ស្រុក​ខ្លះ​» មន្ត្រី​យក​តួនាទី​បន្លាច​ប្រជាជន​ទន់ខ្សោយ និង​បន្លាច​មនុស្ស​ក្រោម​ឱវាទ​
 
​នៅ «​ស្រុក​ខ្លះ​» ដោយសារតែ​មន្ត្រី​ដឹងថា តួនាទី និង​តំណែង​មិនជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ខ្លួន (​ដាក់ចូល ដកចេញ​ស្រួលៗ​) ដូច្នេះ​ពេល​នៅមាន​បុណ្យស័ក្តិ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា តើ​ពួកគេ​ត្រូវធ្វើ​អ្វី​៕

Tag:
 ស្រុក​ខ្លះ​
  របរ​
  មន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com