កីឡាជាតិ
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ស្តេច​អុកចត្រង្គ​ឆ្នាំ​ចាស់ ហេង សៅ​ឌី ធ្លាក់​ចេញពី​ការប្រកួត​ជើងឯក​អង្គរ​សង្ក្រាន្ត​
09, Apr 2018 , 10:12 am        
រូបភាព
កីឡាករ ហេង សៅឌី ពេលគ្រងសម្លៀកបំពាក់ជាស្តេចអុកចត្រង្គកាលពីឆ្នាំ២០១៧
កីឡាករ ហេង សៅឌី ពេលគ្រងសម្លៀកបំពាក់ជាស្តេចអុកចត្រង្គកាលពីឆ្នាំ២០១៧
ដោយ:
​កីឡាករ ហេង សៅ​ឌី ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៧ បាន​បាត់បង់​ឱកាស​ឡើងទៅ​ប្រជែង​ជើងឯក​នៅ​ឆ្នាំនេះ ក្រោយ​រូបគេ​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



​ម្ចាស់​ជើងឯក​អុកចត្រង្គ​ឆ្នាំ​២០១៧ ហេង សៅ​ឌី បាន​ធ្លាក់​ចេញពី​ការប្រកួត​ជើងឯក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨ ក្រោយ​រូបគេ​ចាញ់​កីឡាករ ប៊ិន គា​សេង ជើងឯក​រង​ឆ្នាំ​ចាស់​ក្នុងជំនួប​បើកឆាក និង​បន្ត​ចាញ់​កីឡាករ​ចំណូល​ថ្មី ឃុ​ត ប្រិមប្រិយ ក្នុងជំនួប​ទី​២ នា​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

​ក្រោយ​យកឈ្នះ​កីឡាករ សុខ សំបូរ ក្នុងជំនួប​ទី​៣ កីឡាករ ហេង សៅ​ឌី បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ពូ​ល F ដោយមាន​១​ពិន្ទុ​។ ចំណែក​កីឡាករ​ជើងឯក​រង​ឆ្នាំ​ចាស់ ប៊ិន គា​សេង ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល ក្រោយ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ខណៈ​កីឡាករ ឃុ​ត ប្រិមប្រិយ ឈរ​លេខា​រៀង​ទី​២​ដោយមាន​ពីរ​ពិន្ទុ​។ នៅក្នុង​ពូ​ល F នេះ​មាន​កីឡាករ​៤​រូប​រួមមាន ហេង សៅ​ឌី​, ប៊ិន គា​សេង​, ឃុ​ត ប្រិមប្រិយ និង សុខ សំបូរ​។ 

​ការប្រកួត​ជម្រុះ​ជុំ​ទី​២​មាន​កីឡាករ​២៤​រូប​ចូលរួម បែង​ចែកជា​៤​ពូ​ល ដោយ​ក្នុង​១​ពូ​ល​មាន​៤​នាក់​។ កីឡាករ​នីមួយៗ​ត្រូវ​ប្រកួត​៣​លើក​ដោយ​ប៉ះគ្នា​មួយ​ប្រកួត​រៀងៗ​ខ្លួន​។ កីឡាករ​ពី​លេខ​១​ដល់​លេខ​២​ប្រចាំ​ពូ​ល​នីមួយៗ​ចំនួន​១២​នាក់ ត្រូវ​ប្រកួតប្រជែង​គ្នា​តាម​រូបមន្ត​ចាញ់​ធ្លាក់​(​មាន​៦​គូ​) ដើម្បី​ចម្រាញ់​យក​៨​នាក់​ឡើងទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​៕  

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖


១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អុកចត្រង្គ​
  ហេង សៅ​ឌី​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com