ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋសភា ប្រគល់​អាសនៈ​ពីរ​ចុងក្រោយ​ក្នុង​ព្រឹទ្ធសភា ទៅ​ឲ្យ​បក្ស​​ហ៊្វុន​ស៊ិន​ប៉ិច
09, Apr 2018 , 2:01 pm        
រូបភាព
លោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរដ្ឋសភា ជ្រើសតាំងឲ្យធ្វើជាសមាជិកព្រឹទ្ធសភា
លោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានរដ្ឋសភា ជ្រើសតាំងឲ្យធ្វើជាសមាជិកព្រឹទ្ធសភា
ដោយ: ថ្មីៗ
​មន្ត្រី​២​រូប​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក សួន មាន ត្រូវបាន​រដ្ឋសភា បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ធ្វើជា​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤​។ ការបោះឆ្នោត​ជ្រើសតាំង​អ្នក​ទាំង​២ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨​នេះ​។



​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ មាន​ចំនួន​៦២​រូប ដោយ​ក្នុងនោះ ព្រះមហាក្សត្រ តែងតាំង​២​រូប រដ្ឋសភា ជ្រើសតាំង​២​រូប ហើយ​៥៨​រូប​ទៀត កើតចេញពី​ការបោះឆ្នោត​អសកល​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុង​នីតិកាល​៤ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​ដែរ​។ ប៉ុន្តែ​គណបក្ស​រាជានិយម​មួយ​នេះ ពុំបាន​ទទួល​អាសនៈ​ក្នុង​ព្រឹទ្ធសភា តាមរយៈ​ការបោះឆ្នោត​នោះទេ​។

​អាសនៈ​ទាំង​៥៨ ក្នុង​ព្រឹទ្ធសភា ដែល​កើតឡើង​ពី​ការបោះឆ្នោត គឺ​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​៕  


Tag:
 ​ហ៊្វុន​ស៊ិន​ប៉ិច​
  រដ្ឋសភា​
  ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com