ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ផ្អាក​លេង​ទូរស័ព្ទ​តែ​ធ្វើ​មិនបាន​មែន​ទេ​? សាក​វិធី​ទាំងនេះ​សិន​ទៅ​មើល​!!!
09, Apr 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅតាម​ទីផ្សារ​លក់ App របស់​ទូរស័ព្ទ​មាន App មួយចំនួន​អាច​ប្រាប់​អ្នក​បាន​ថា អ្នក​កំពុងតែ​តែ​ចំណាយ​ពេលវេលា​លេង​ទូរស័ព្ទ​ច្រើន​ប៉ុណ្ណា និង​បាន​ប្រើប្រាស់​កម្មវិធី​ណាមួយ​ក្នុង​ទូរស័ព្ទ​យូរ​ប៉ុណ្ណា​។ ទោះបីជា​អ្នក​មិន​គិតថា អ្នក​កំពុងតែ​ប្រើប្រាស់​ទូរស័ព្ទ​ច្រើនពេក​ក៏ដោយ ក៏​ការមើលឃើញ​រឿងនេះ​អាចជា​រឿង​ភ្ញាក់ផ្អើល និង​លើកទឹកចិត្ត​អ្នក​ឲ្យ​ឈប់​ប្រើ​វា​ខ្លះ​ហើយ ប៉ុន្តែ​អ្នកធ្វើ​មិនបាន ដូច្នេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​កាត់បន្ថយ​ការប្រើប្រាស់​ការលេង​ទូរស័ព្ទ​កុំ​ឲ្យ​ច្រើនពេក​បាន​?



​បិត​ការបញ្ជូន​ដំណឹង​
​វា​អាចជា​រឿង​កាន់តែ​ងាយស្រួល​ក្នុង​ការមិន​ខ្វល់​អំពី​ទូរស័ព្ទ​អ្នក​បើសិនជា​វា​មិនបាន​បញ្ជូន​ដំណឹង​ឲ្យ​ដឹង​គ្រប់​ពេលដែល​មានការ​លោត​ចូល​នៃ​ការផ្ញើ​សារ អ៊ីមែល ឬ​ការ Update បណ្តាញ​សង្គម​នានា​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នក​រងចាំ​ការ​ចុច​លេង​ទូរស័ព្ទ​ប៉ុណ្ណា បើសិនជា​វា​មិន​លត់​ដំណឹង​ឲ្យ​អ្នកបើក​វា ក៏​អ្នក​មិន​ចង់​ប៉ះពាល់​ទូរស័ព្ទ​ដែរ​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ខកខាន​ការទទួល​ដំណឹង​ទេ ចូរ​ឲ្យ​ទូរស័ព្ទ​នេះ​ទៅ​ប្រពន្ធ​ឬ​ប្តី​លើក ឬ​បើក​និយាយ​ជំនួស​ទៅ​ក៏​បានដែរ​។

​ដាក់​កៅស៊ូកង​ចងភ្ជាប់​នៅលើ​ទូរស័ព្ទ​
​វា​អាចជា​រឿង​មួយ​ងាយ​នឹង​ចាំ​បន្តិច​នៅពេល​និយាយ​ដល់​ការឈប់​ចុច​ទូរស័ព្ទ​ទៀត​។ បើសិនជា​ការប្រើ​កៅស៊ូកង​ចងភ្ជាប់​ទូរស័ព្ទ​គឺជា​រឿង​រំខាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​បាត់បង់​អារម្មណ៍​នៃ​ការចង់​ចុច​ទូរស័ព្ទ​ទៀតហើយ​។ យក​ល្អ​គួរតែ​សាកល្បង​វិធី​មួយ​នេះ​។

​ដាក់​សម្លេង​រោទ៍​ទូរស័ព្ទ​
​នៅពេល​អ្នកប្រើប្រាស់​សម្លេង​រោទ៍​ពី​ក្នុង​ទូរ​សព្ទ័​ដើម្បី​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង អ្នក​ទំនងជា​អាច​ប្រើ​វា​ដើម្បី​ដាស់​អារម្មណ៍​ថា​ពេលណា​ឈប់​ចុច​ទូរស័ព្ទ​បាន​ហើយ​។ ដូច្នេះ​ចូរ​កំណត់​ពេលវេលា​ក្នុង​ការលេង​ទូរស័ព្ទ​នៅពេលនេះ​។

​ពេលវេលា​ដែល​គ្មាន​បច្ចេកវិទ្យា​
​បើសិនជា​អ្នក​មិនអាច​ស្រមៃ​ឃើញ​ជីវិត​ដែល​គ្មាន​ទូរស័ព្ទ​រយៈពេល ៣​ថ្ងៃ​បានទេ យក​ល្អ​គួរតែ​កំណត់​ពេលវេលា​សម្រាប់​ខ្លួនឯង​ដោយ​មិនបាច់​មាន​ទូរស័ព្ទ​ជាប់​ខ្លួន​បាន​ហើយ​។ អ្នក​អាច​ប្រើប្រាស់​ពេលវេលា​មួយ​ម៉ោង ឬ​ជា​រឿង​រាល់ពេល​មុនពេល​បាយល្ងាច ឬ​ជា​រៀងរាល់​ល្ងាច​ថ្ងៃអាទិត្យ​ក៏បាន​ដែរ​។ អ្នក​អាច​ប្រើពេល​វេលា​មួយ​នេះ​ដើម្បី​ដើរ ឬ​លេងបៀរ​ជាមួយ​ក្រុមគ្រួសារ​ជាការ​កម្សាន្ត​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com