ជាតិ
សេដ្ឋកិច្ច
នឹងមាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ក្នុងអំឡុង​៣​ខែ​ទៀត​
09, Apr 2018 , 11:39 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី មក​កម្ពុជា ទំនង​នឹងត្រូវ​ចាប់ផ្ដើម​ក្នុងអំឡុង ពេល ៣​ខែ​ខាងមុខនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ថោង ខុន ។



​លោក ថោង ខុន បានប្រកាស​នៅក្នុង​កម្មវិធី​បុណ្យ​ភូមិ​នៃ​ខួប​២២​ឆ្នាំ​របស់​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា នៅ​ថ្ងៃទី​៧​ខែមេសា ថា ប្រហែល​ក្នុង​រយៈពេល​៣​ខែ​ទៀត នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កម្ពុជា ដែល​ឥណ្ឌូណេស៊ី គឺជា​ទីផ្សារ​ទេសចរណ៍​ធំ​មួយ​ផងដែរ នៅ​អាស៊ីអាគ្នេយ៍​។​

​អ្នក​នៅក្នុង​វិស័យនេះ​បាន​សាទរ​គ្រោង​ការបើក​ជើងហោះហើរ​ត្រង់​ឥណ្ឌូនេស៊ី​-​កម្ពុជា ដែល​នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​៕


Tag:
 ជើងហោះហើរ
© រក្សាសិទ្ធិដោយ thmeythmey.com