ពីនេះ ពីនោះ
សង្រ្កាន្តឆ្នាំថ្មី
ការធ្វើ​ពិធី​ត្រុដិ គឺ​ចង់​បញ្ជាក់​ន័យ​ថា «​ឆ្នាំ​ចាស់​បាន​កន្លងផុតទៅ ហើយ​ឆ្នាំ​ថ្មី​បាន​ឈាន​មកដល់​»
10, Apr 2018 , 10:15 am        
រូបភាព
ដោយ:
​ពាក្យ​ត្រុដិ មានន័យថា ដំណើរ​កាត់ ឬ​ការផ្ដាច់​។ ប៉ុន្តែ ពាក្យ​នេះ ក៏​អាច​សំដៅលើ​ឈ្មោះ​ភ្លេង និង ចម្រៀង​មួយ​ប្រភេទ សម្រាប់​បណ្ដាជន​ក្នុង​ខេត្ត​សៀមរាប លេងតែ​ក្នុងឱកាស​ចូលឆ្នាំថ្មីប៉ុណ្ណោះ ដែល​យើង​ហៅ​ជាទូទៅ​ថា ភ្លេង​ត្រុដិ ឬ​លេង​ត្រុដិ​។



​ពាក្យ​ត្រុដិ ជា​ភាសាសំស្ក្រឹត​។ គេ ឃើញ​មាន​ពាក្យ​មួយទៀត គឺ​ពាក្យ​ត្រស្តិ ដែល​ក្លាយ​មកពី​ពាក្យ​ត្រុដិ​។ ត្រស្តិ គឺ​សំដៅលើ​ឈ្មោះ​ព្រះ​រាជពិធី​មួយ​ប្រភេទ ដែល​ក្នុង​រជ្ជកាល​ពី​បុរាណ​ហៅថា ពិធី​បញ្ជាន់ត្រស្ដិ​។ ពិធី​បញ្ជាន់ត្រស្ដិ​នេះ គឺជា​ពិធី​ផ្ដាច់​ឆ្នាំ​។



​ក្នុង​ព្រះ​រាជពិធី​នេះ សំដៅយក​សេចក្ដី​ថា «​ដំណើរ​ផ្ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី​»​។ កាលពី​សម័យបុរាណ គេ​ហៅ​ព្រះរាជ​ពិធី​នេះ​ថា ពិធី​ត្រុដិ ឬ ពិធី​បញ្ជាន់​ត្រុដិ ព្រោះ​សព្វថ្ងៃនេះ បណ្ដាជន​ក្នុង​ខេត្តសៀមរាប នៅ​ហៅ​ភ្លេង និង​ចម្រៀង​មួយ​ប្រភេទ​ថា ភ្លេង​ត្រុដិ ឬ ច្រៀង​ត្រុដិ ។

​ប្រភព​៖ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​





​​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ពន្យល់​ពាក្យ​
  ត្រុដិ​
© រក្សាសិទ្ធិដោយ thmeythmey.com