ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អ្នកនាំពាក្យសាធារណការ បកស្រាយពីបង្គោលភ្លើងដែលនៅចំកណ្តាលផ្លូវ១០១៩
10, Apr 2018 ,
2:28 pm
រូបភាព
×
ដោយ:
បង្គោលភ្លើងមួយជួរ បានស្ថិតនៅចំកណ្តាលផ្លូវលេខ១០១៩ (នៅមុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសាកលវិទ្យាល័យកម្ពុជា) ដែលទើបនឹងពង្រីកក្នុងពេលថ្មីៗនេះ។ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានថតនិងបង្ហោះរូបបង្គោលភ្លើង ដែលស្ថិតនៅលើផ្លូវ ដោយអមជាមួយនឹងសាររិះគន់។ អ្នកខ្លះ បានហៅថាផ្លូវមរណៈ បន្ទាប់ពីមានអ្នក ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារជិះបុកបង្គោលភ្លើង នៅលើបណ្តោយផ្លូវនោះ។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានអះអាងថា បង្គោលភ្លើងទាំងនោះ មានតាំងពីឆ្នាំ២០០៩ មកម្ល៉េះ មិនមែនធ្វើផ្លូវរួចហើយ បានដាក់បង្គោលតាមក្រោយនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា មុនដំបូង បង្គោលភ្លើង គឺស្ថិតនៅខាងកៀនផ្លូវ ប៉ុន្តែ ដោយសារតែផ្លូវ ត្រូវបានពង្រីកបន្ថែម ហេតុដូច្នេះ បង្គោលភ្លើង ក៏ស្ថិតនៅចំកណ្តាលផ្លូវវិញ។
អ្នកនាំពាក្យរូបនេះ លើកឡើងថា អាជ្ញាធរ ជាពិសេសខាងអគ្គិសនី កំពុងតែគិតគូរ និងរកដំណោះស្រាយហើយ ចំពោះបង្គោលភ្លើងទាំងនោះ។ ប៉ុន្តែ លោក បញ្ជាក់ថា អាជ្ញាធរ ក៏ត្រូវការពេលវេលាដែរ ដោយមិនអាចធ្វើភ្លាមៗនោះទេ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការរូបនេះ ព្យាយាមពន្យល់យ៉ាងដូច្នេះថា៖«យើងអត់ទុក [បង្គោលភ្លើង] នោះទេ។ ដឹងតែដកចេញហើយ។ ប៉ុន្តែ យើង ត្រូវការពេលវេលា។ បើដកភ្លាមៗ នឹងដាច់ភ្លើង ហើយនឹងប៉ះពាល់ប្រជាពលរដ្ឋ។ ការងារ មានលឿន មានយឺត។ យើង ត្រូវធ្វើតាមដំណាក់កាល»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផ្លូវ
បង្គោលភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម