ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្អក ៖ ការព្យាបាលដោយខ្លួនឯង
× ការក្អក ដែលបណ្តាលមកពីវីរុស មិនអាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចបានទេ។ អ្នកអាចធ្វើឲ្យវាមានភាពងាយស្រួលតាមវិធីដូចខាងក្រោម ៖
• រក្សាជាតិសំណើមដោយការផឹកទឹកឲ្យបានច្រើន
• លើកក្បាលរបស់អ្នកឲ្យខ្ពស់បន្តិច ដោយមានខ្នើយបន្ថែមនៅពេលគេង
• ប្រើថ្នាំក្អក ដើម្បីបំបាត់ការរលាកបំពង់ករបស់អ្នក
• បៀមទឹកអំបិលក្តៅៗឲ្យបានទៀងទាត់ ដើម្បីយកទឹករំអិលចេញ ហើយបំបាត់ការឈឺបំពង់ករបស់អ្នក
• ជៀសវាងភ្នាក់ងារដែលនាំឲ្យរលាកថែម ដែលរួមមានផ្សែង និងធូលីដី
• បន្ថែមទឹកឃ្មុំ ឬខ្ញី ទៅក្នុងតែក្តៅរបស់ ដើម្បីបន្ថយការក្អក និងសម្អាតផ្លូវដង្ហើម។
ការថែទាំសុខភាព
ករណីមិនបាត់ ឬធូរស្រាល ចូរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
ប្រសិនបើការក្អករបស់អ្នកបណ្តាលមកពីបាក់តេរី គ្រូពេទ្យរបស់អ្នកនឹងចេញថ្នាំអង់ទីប៊ីយោទិចឲ្យអ្នកប្រើ។ ជាធម្មតា អ្នកនឹងត្រូវការប្រើថ្នាំអស់មួយសប្តាហ៍ ដើម្បីព្យាបាលការក្អកយ៉ាងពេញលេញ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com