ពីនេះ ពីនោះ
បញ្ជាក់​ន័យ​ខុសគ្នា​ដូចម្តេច រវាង​ពាក្យ «​ជួស​» និង​«​ជោះ​»?
11, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ជួស​» និង «​ជោះ​» មាន​សូរសព្ទ​ដូចគ្នា តែ​មានន័យ​ដោយឡែក​គ្នា​ស្រឡះ​។ នេះ​បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​តាម​វចនានុក្រម​ដ​ដែរ បាន​ពន្យល់​ពាក្យ «​ជួស​» ជា​កិរិយាសព្ទ ដាក់​ជា​ជំនួស​។ ដូចជា ជួសរនាប​, ជួស​បង្កង់​ដែល​ពុក​បួន​ប្រាំ​, ជួស​ក្រណាត់​ដែល​រហែក​ដាច់​។​

​ពាក្យ «​ជួស​» សំដៅលើ ជា​តំណាង​។ អ្នកគ្រូ លោកគ្រូ​ជួស​ឲ្យ​ឪពុកម្តាយ សុំ​សំណូមពរ​ឲ្យ​សិក្សា​នុ​សិស្ស​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការសិក្សា​។

​ចំណែក​ពាក្យ «​ជោះ​» មានន័យថា ឆ្កឹះ​, ចោះ​, គោះ​បំបែក​។ ជោះបន្លា​, ជោះពងមាន់​, ជោះអុត​, ជោះ​កែវ​, ជោះ​ចាន ជាដើម​។​


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com