អត្ថបទពាណិជ្ជកម្ម
វគ្គ​សិក្សា​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ CAT
11, Apr 2018 , 2:36 pm        
រូបភាព
ដោយ:
​អាជីព​ការងារ​មាន​ច្រើន​ផ្នែក សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត ប៉ុន្តែ​ទាមទារ​អោយ​យើង​មានចំណេះដឹង និង​សមត្ថភាព​គ្រប់គ្រាន់​ផងដែរ ទើប​អាច​ជ្រៀតចូល​ក្នុង​ទីផ្សារការងារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ ស្របតាម​ប្រទេស​កំពុងអភិវឌ្ឍន៍ យើង​ឃើញថា មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ជាច្រើន​មក​បណា្ដ​ក់​ទុក និង​បើក​សាខា​នៅក្នុង​ប្រទេស​កម្ពុជា   ក្នុងនោះ​ក៏មាន​ទាំង​វិស័យ​ធនាគារ និង​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ផងដែរ​។ ជាការ​ពិត​សម្រាប់​លោកអ្នក​កំពុង​បម្រើការ​នៅក្នុង​ធនាគារ ឬ​ជា​សវ​នករ គណនេយ្យករ ឬក៏​ជា​អ្នក​កំពុង​បម្រើការ​ផ្នែក​ហិរញ្ញវត្ថុ​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា ប្រសិនបើ​លោកអ្នក​ចង់​សិក្សា​បន្ថែម​ទៅលើ​ជំនាញ​ការងារ​របស់​អ្នក អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​នោះ លោកអ្នក​អាច​សិក្សា​បន្ថែម ទៅលើ​កម្មវិធី​ជំនាញ​អ្នក​ប​ច្ចេ​សទេស​ផ្នែក​គណនេយ្យ CAT នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​បាន ដោយ​កម្មវិធីសិក្សា​នេះ​បាន​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទៅលើ​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្ដង់ដារ​គណនេយ្យ​អន្តរជាតិ IFRS និង​បញ្ហា​ផ្សេងៗ​ក្នុងការ​ដោះស្រាយ​កំហុសឆ្គង​គណនេយ្យ ។​

​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ CAT មាន​០៩​មុខវិជ្ជា ផ្ដោតទៅលើ​ការសិក្សា​ដូចជា​៖ កំណត់ត្រា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ (FA1) ការគ្រប់គ្រង​ពត៌មាន (MA1) ការរក្សា​ទុក​នូវ​កំណត់ត្រា​ហិរញ្ញវត្ថុ​(FA2) ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ចំណាយ​ថ្លៃដើម (MA2) គណនេយ្យ​ហិរញ្ញវត្ថុ (FFA) គណនេយ្យ​គ្រប់គ្រង (FMA) គោលការណ៍​នៃ​ការគ្រប់គ្រង (FAB) មូលដ្ឋានគ្រឹះ​នៃ​សវនកម្ម (FAU) និង​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (FFM)​។ កម្មវិធីសិក្សា​ជំនាញ​គណនេយ្យ​នេះ ត្រូវ​បានរៀបចំ​ការប្រឡង និង​ការកែ​ទៅលើ​វិញ្ញាសារ​ប្រឡង​ដោយ​សា្ថ​ប័ន​សមាគម​គណនេយ្យករ​ជំនាញ ហៅ​កាត់​ថា ACCA មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស និង​មានការ​ទទួលស្គាល់​ដោយ ១៨៣​ប្រទេស​។ ម្យ៉ាងវិញទៀត កម្មវិធីសិក្សា​នេះ លោកអ្នក​អាច​សិក្សា​ជា​ថ្នាក់​ក្រៅ​ម៉ោង រៀងរាល់​ចុង​សប្ដាហ៍​បាន ដោយ​មិន​ប៉ះពាល់​ដល់​ម៉ោង​សិក្សា​នៅ​សាលា​ដទៃ និង​ម៉ោង​ពេលធ្វើការ​សម្រាប់​បុគ្គលិក​នៅតាម​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ ដោយ​សិក្សា​ដោយផ្ទាល់​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ ជាច្រើន​មកពី​បណ្ដា​ប្រទេស​នានា ដូចជា សហរដ្ឋអាមេរិក អង់គ្លេស សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វី​លី​ពិន ដែលជា​គ្រូ​ជំនាញ​ដើម​ផ្នែក​គណនេយ្យ  CAT ប្រកបទៅដោយ​គុណវុឌ្ឍិ និង​បទពិសោធន៍​កម្រិតស្ដង់ដា​អន្តរជាតិ ហើយ​សាស្ត្រាចារ្យ​មួយចំនួនទៀត មានបទពិសោធន៍​ពិតៗ ជាមួយនឹង​ការដឹកនាំ​ក្រុមហ៊ុន​ធំៗ​ខ្នាត​អន្តរជាតិ​របស់ខ្លួន​ផ្ទាល់​នៅឯ​បរទេស​។​

​លោកអ្នក​អាចដាក់​ពាក្យ​សិក្សា​ថ្នាក់​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ (CAT) នៅ​វិទ្យា​សា្ថ​ន CamEd Business School បាន​តាមរយៈ​គេហទំព័រ www.cam-ed.com  ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ ។ សម្រាប់​ពត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​សាកសួរ​ព័ត៌មាន​ទីតាំង​ផ្ទាល់​នៅ​អាគារ​លេខ ៦៤ ផ្លូវ ១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (​កែង​ស្ពាន​នាគ​វត្តភ្នំ​) ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] និង​ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com