ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម្សៅ​ទឹកដោះគោ​កូន ៖ បើ​កំពិត ហើម ឬ​ច្រេះ ដាច់ខាត កុំ​យក​ឲ្យ​សោះ​
12, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​អ្នក​ម្តាយ​ភាគច្រើន ការ​បំបៅកូន​ដោយ​ទឹកដោះគោ​កំប៉ុង គឺជា​រឿង​ចៀស​មិន​រួច​នោះឡើយ ហើយ​ការជ្រើសរើស​ផលិតផល​ដែល​ស័​ក្ត​សម​នឹង​កូន​របស់​អ្នក ក៏​ពិបាក​នឹងធ្វើ​ការសម្រេចចិត្ត​ដែរ​។​



​យ៉ាងណាមិញ ប្រសិនបើ​អ្នក​បាន​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ណាមួយ​ក៏ដោយ យើងខ្ញុំ​សូម​ណែនាំ​អ្នក​អំពី​បញ្ហា​ធំ​មួយ ដែល​អ្នក​មនុស្ស​ភាគច្រើន​បាន​មើលរំលង​។​

​ចូរ​ជៀសវាង​ការ​វេច​ខ្ចប់​ដែល​ខូច ឬ​កំពិត​

​នៅពេល​អ្នកដើរ​ទិញ​ទឹកដោះគោ​ឲ្យ​កូន ចូរ​ពិនិត្យមើល​កំប៉ុង​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ប្រាកដថា វា​មិន​ខូចខាត កំពិត ឬ​ច្រេះ​ស៊ី​ឡើយ​។ សូម្បីតែ​កំហុសឆ្គង​តូចៗ ចំពោះ​ការ​វេច​ខ្ចប់ ឬ​ការធ្លាក់​កំពិត ក៏​អាចធ្វើ​ឲ្យ​បាក់តេរី​បង្ក​គ្រោះថ្នាក់​កើតមាន​នៅក្នុង​កំប៉ុង​ទឹកដោះគោ​ដែរ​។​

​ប្រសិនបើ​វា​ជា​ទឹកដោះគោ​កំប៉ុង​ក្រដាស​វិញ កុំ​ទិញ​របស់​ណា​ដែល​អ្នក​សង្ស័យថា​ហើម ហៀរ​ទឹក ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com