ពីនេះ ពីនោះ
«​ទំនៀម​» និង​«​ទម្លាប់​» បែងចែក​ន័យ​ខុសគ្នា​ដូចម្តេច​ដែរ​?
12, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បវេណី​, ធម្មតា​, សណ្តាប់ធ្នាប់​, បែបបទ​, រៀបរយ បញ្ជាក់​ន័យ​ថា ជា​«​ទំនៀម​» សម្រាប់​ប្រើ​ក្នុងន័យ ការរៀបចំ​ទុកដាក់​ទៅតាម​បែបបទ​ត្រឹមត្រូវ​។ ចំណែក «​ទម្លាប់​» បង្ហាញថា ជា​ទង្វើ​សកម្មភាព​ដែល​តែងតែ​ធ្លាប់​បានធ្វើ​។​



​ក្នុង​វចនានុក្រម​ខ្មែរ បានបញ្ជាក់​ពាក្យ​ទាំងពីរ​នេះ តែបើ​ប្រើ​ជា «​ទំនៀម​» មិន​ភ្ជាប់ពាក្យ​ទម្លាប់ នោះ​មានន័យថា ជា​ទង្វើ​ដែលមាន​របៀបរបប​។ មនុស្ស​មាន​ទំនៀម​ល្អ កើតចេញពី​ភាព​យកចិត្តទុកដាក់ មិន​ខ្ជិលច្រអូស​។

​ហើយ​ពាក្យ «​ទម្លាប់​» វិញ បង្ហាញថា ធ្វើ​ឲ្យ​ធ្នាប់ និង​ឲ្យ​ថ្នឹក​។ ទម្លាប់ខ្លួន​, ទម្លាប់ចិត្ត​, ទម្លាប់ដៃ​, ទម្លាប់មាត់​។ ទម្លាប់​អាន​សៀវភៅ គឺ​បង្កើន​ចំណេះ​យល់ដឹង​ទូលំទូលាយ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com