ពីនេះ ពីនោះ
ពាក្យ​ដែលមាន «​ហោម​»​នៅ​ខាងដើម បង្ហាញ​ការ​«​សែនព្រេន​»!
15, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ហោម​»  ជា​សំស្ក្រឹត និង​បាលី ដែល​សម្គាល់​លើ សែនព្រេន ទៅ​ឲ្យ​ញាតិសន្តាន​ដែល​បាន​ចាក​ឋាន​ទៅ​។ សម្រាប់​ប្រើ​ក្នុងន័យ​មួយទៀត ជាការ​បូជា​អ្វីមួយ ចំពោះ​បុព្វការី​ជន ដែល​ពាលី​ជីវិត ដើម្បី​ការពារ​ទឹកដី​ពី​គូសត្រូវ​ដែល​មក​ឈ្លានពាន​។



«​ហោម​»​នៅ​ពីមុខ​ពាក្យ​ដទៃ តែង​បញ្ជាក់​ន័យ​ថា ជាការ​បូជាយញ្ញ​, ការបូជា​ទេវតា​ដោយ​សាច​ទឹកដោះថ្លា​ទៅក្នុង​ភ្លើង​។ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា​៖ ហោមរោង (​ការរៀបចំ​បូជា​រោង​មុនពេល​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែល​តម្រូវ​ឲ្យ​លេងភ្លេង ត​ន្រី្ត​ឈ្មោះថា ហោមរោង ឬ​ហ៊ុមរោង​), ហោមពិធី​(​ការតាំង​ប្រសិទ្ធី​សិល្បវិទ្យា​ជាដើម​), ហោមភណ្ឌ (​ជា​គ្រឿង​សម្រាប់ធ្វើ​ហោម​), ហោមវេស្ម័ន​, ហោមសាលា ឬ​ហោ​មមា​គារ ជា​រោង​សម្រាប់ធ្វើ​ហោម​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com