ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែង​លោតអន្ទាក់ បង្រៀន​ឲ្យ​ឆ្លាសវៃ ភ្នែក​រវាស និង​ចេះ​ប្រុងប្រយ័ត្ន​
14, Apr 2018 , 3:30 pm        
រូបភាព
​លោតអន្ទាក់ ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ប្រភេទ​របស់​ក្មេងៗ និង​យុ​វ័យ លេង​នៅពេល​ទំនេរ និង​ក្នុង​ពេលយប់​នៅ​រដូវចូលឆ្នាំ​។  ល្បែង​នេះ មិន​ត្រឹមតែ​ជាការ​ជួបជុំគ្នា​បង្ក​បរិ​យា​កាស​រីករាយ​នោះទេ តែ​ថែមទាំង​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​កម្លាំងកាយ​រឹងប៉ឹង ភ្នែក​វាងវៃ ជាមួយនឹង​ស្មារតី​ប្រុងប្រយ័ត្ន និង​ចេះ​ប្រើ​គំនិត​ឆ្លាសវៃ​ខ្លួន ការពារ​ពី​ការ​បំភ័ន្ត​របស់​អ្នកដទៃ​។


​ការលេង​ល្បែង​នេះ 


ដំបូង​គេ​ត្រូវ​ចែក​មនុស្ស​ជា​២​ក្រុម មាន​ចំនួន​ស្មើគ្នា មួយក្រុម​អាចមាន​សមាជិក ៥ ទៅ​៦​នាក់ ឬ​លើសពីនេះ​។ ក្រុមទី​១ តម្រូវ​ឲ្យ​អង្គុយច្រហោង​កាន់​ដៃ​គ្នា​ជាវ​ង្វ​ង់ ឯ​ក្រុមទី​២ ត្រូវ​ឈរជុំវិញ ចាំ​ឆ្មក់​លោត​ចូលក្នុង​អន្ទាក់ដៃ​របស់​ក្រុមទី​១ ក្នុងពេល​លេង​គឺ​ទាមទារ​ឲ្យ​ក្រុម​ទាំងពីរ ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ដោយ​អ្នក​ឈរ​មុននឹង​លោត​ចូលក្នុង​អន្ទាក់ ពួកគេ​ដើរ​រេរា​ជុំវិញ​អ្នក​អង្គុយ មើល​តែ​អ្នក​អង្គុយ​ភ្លេចខ្លួន ពួកគេ​នឹង​លោតរំលង​ចូលទៅក្នុង​អន្ទាក់ដៃ​នោះ រីឯ​អ្នក​អង្គុយ ត្រូវ​លើកដៃ​ឡើង​ធ្វើជា​អន្ទាក់ ដើម្បី​ចាំ​ស្ទាក់ និង​ការពារ​ពី​អ្នក​លោត ឬ​ផ្លោះ​ចូលក្នុង​វ​ង្វ​ង់​ដៃ​។​

​ហើយ​បើ​អ្នក​អង្គុយ លើកដៃ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ចាត់ទុក​អ្នក​លោត​ជា​អ្នកចាញ់ ហើយ​ក្រុម​ជា​អន្ទាក់​អ្នកឈ្នះ បន្ទាប់មក​អ្នកឈ្នះ​ក្រោកឈរឡើង​ចាំ​លោត ដោយ​អ្នកចាញ់​អង្គុយ​ធ្វើជា​អន្ទាក់​វិញ​ម្តង​។​

​ដូច្នេះ យើង​សង្កេតឃើញថា​អ្នកចូលរួម​លេងល្បែង​លោតអន្ទាក់ ត្រូវមាន​ភាព​សាមគ្គី​គ្នា ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន និង​វាងវៃ​ក្នុងការ ការពារ​ក្រុម​របស់ខ្លួន​នីមួយៗ​៕ 

ដកស្រង់​ចេញពី​សៀវភៅ​៖ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» ដែល​រៀបរៀង​ដោយ​៖ លោក ចាប ពិន អ្នកស្រី ពេ​ជ្យ សល់​, លោក លី ធា​ម​តេង និង ស្តើង ឆូ​រ នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​(​ឆ្នាំ​១៩៦៤)

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 ល្បែង​ប្រជាប្រិយ​
© រក្សាសិទ្ធិដោយ thmeythmey.com