សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
នាយក​អង្គការ IMF ព្រមាន​ថា​ពាណិជ្ជកម្ម​ពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបែកបាក់
12, Apr 2018 , 7:59 pm        
រូបភាព
រូបឯកសារ៖ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក​ស្រី Christine Lagarde នាយក​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF។
រូបឯកសារ៖ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​លោក​ស្រី Christine Lagarde នាយក​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF។
ដោយ: VOA
​នាយក​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ IMF កំពុងធ្វើការ​ព្រមាន​ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​កំពុងតែ​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបែកបាក់​ជា​បំណែក​។​



​នៅក្នុង​សុន្ទរកថា​ដែល​ត្រៀម​ថ្លែង​ក្នុង​ដែនដី​ហុងកុង​នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី Christine Lagarde បានស្នើ​សុំ​ឲ្យ​ប្រជាជាតិ​នានា​កុំ​ឲ្យ​និយម​ការពារ ផលិតផល​ក្នុង ស្រុក​។ លោកស្រី​ទំនងជា​និយាយ​យោងទៅលើ​សកម្មភាព​រប​ស់​ក្រុង​វ៉ាស៊ីនតោន ថ្មីៗ​នេះ ដែល​បាន​តម្លើងថ្លៃ​ពន្ធ​នាំចូល​ដែក និង​ផលិតផល​ផ្សេងទៀត​។ ជាការ​ឆ្លើយតប​ប្រទេស​ចិន​បាន​តម្លើងថ្លៃ​ពន្ធ​លើ​ផលិតផល​អាមេរិក ដែល​នេះ​ជាការ​ចាប់ផ្តើម​បង្ក បញ្ហា​មិនចេះចប់​។ អ្នកជំនាញ​ខ្លះ​បាន​ព្រមាន​ឲ្យ​ដឹងថា​រឿងនេះ​អាច​នាំ​ឲ្យ​មាន​កំណើន នៃ​ភាព​តានតឹង ហើយនឹង​ឈានទៅដល់​សង្គ្រាម​ពាណិជ្ជកម្ម​។​

​លោកស្រី Lagarde បាន​ថ្លែងថា សេដ្ឋកិច្ចពិភពលោក​កំពុងមាន​ការរីកចម្រើន​ខ្លាំង ហើយ​បន្ថែមថា នេះ​ជា​ពេលវេលា​ដែល​ប្រទេស​ទាំងឡាយ​ត្រូវ​កែទម្រង់សេដ្ឋកិច្ច​ដូចជា​ការបើក​ទូលាយ​ផ្នែក​វិស័យ​សេវាកម្ម​ដើម្បី​អភិ​វ​ឌ្ឃ​សេដ្ឋកិច្ច ធ្វើការ​អភិ​វ​ឌ្ឃ​បន្ថែម​ឲ្យ មានការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ឌីជីថល ដើម្បី​លើកកម្ពស់​វិធី​ដែល​រដ្ឋាភិបាល ផ្តល់​សេវាកម្ម​ដល់​ពលរដ្ឋ​។​

​លោកស្រី​បាន​ព្រមាន​ដូច្នេះ​មួយ​សប្តាហ៍​នៅមុន​កិច្ចប្រជុំ​របស់​អង្គការ IMP និង ធនាគារពិភពលោក World Bank ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​កិច្ចប្រជុំ​ទាំងនេះ​នឹងមាន​ការចូលរួម​ដោយ​មេដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ​និង​អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ជួបប្រជុំគ្នា​រក​ដំណោះស្រាយ​លើ​បញ្ហា​ធនាគារ ពាណិជ្ជកម្ម ការចុះ​ឱនភាព​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​ទៀត​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com