ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​មិនអាច​គេង​លក់​ស្រួល​
12, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​មិនអាច​គេង​លក់បាន​គ្រប់គ្រាន់ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង​នៅ​ថ្ងៃ​បន្ទាប់​ហើយ​។ ហើយ​អ្នក​ក៏​ប្រហែលជា​មិនមាន​អារម្មណ៍​វាងវៃ និង​ស្រស់ស្រាយ​នៅពេល​ភ្ញាក់​ពី​គេង​ដែរ​។ ខណៈពេលដែល​មនុស្ស​គ្រប់គ្នា​អាច​នឹង​គេង​មិន​លក់​នៅពេល​ឥឡូវ និង​ថ្ងៃក្រោយ តែ​ការ​គេង​មិនបាន​គ្រប់គ្រាន់​រ៉ាំរ៉ៃ​អាច​នាំ​ឲ្យ​អ្នកមាន​បញ្ហា​សុខភាព ហើយក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែរ​។



​ខាងក្រោម​នេះ​គឺជា​បញ្ហា​ដែល​អាច​នឹង​លើកឡើង​នៅពេល​ជួប​ជាមួយ​គ្រូពេទ្យ​៖
•    តើ​អ្នកមាន​បញ្ហា​គេង​មិន​លក់​យូរ​ប៉ុណ្ណា​ហើយ និង​កើតឡើង​ញឹកញាប់​ប៉ុណ្ណា​
•    តើ​អ្នកត្រូវការ​គេង​យូរ​ប៉ុណ្ណា​ទើប​គេង​លក់ តើ​អ្នក​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពេលយប់​ញឹកញាប់​ទេ ហើយ​តើ​ត្រូវការ​ពេល​ស​ង្ងំ​គេង​យូរ​ទេ​ទើប​គេង​លក់​វិញ​
•    តើ​អ្នកមាន​គេង​ស្រមុក​លឺ ឬ​ភ្ញាក់​ពី​គេង​ដោយសារតែ​ខ្យល់​ចូល​តាម​មាត់​ដែរ​ទេ ឬ​មាន​អារម្មណ៍​ថា​ថប់ដង្ហើម​ទេ​?
•    តើ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ទេ​នៅពេល​ភ្ញាក់​ពី​គេង ឬ​អស់កម្លាំង​ដែរ​ទេ​?
•    តើ​អ្នក​ឧស្សាហ៍​គេង​ភ្ញាក់ៗ​ដែរ​ទេ ឬ​មាន​បញ្ហា​ក្នុងការ​ងងុយគេង​ក្នុងពេល​បំពេញការងារ​ប្រចាំថ្ងៃ ជាពិសេស​ពេល​បើកបរ​ដែរ​ទេ​?

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com