ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំ​៖ ទិញ​សម្ភារៈ ,​ជូន​ថវិកា និង​សាង​កុសល ជាមួយ​ឪពុក​-​ម្ដាយ ជា​គោលបំណង​របស់​កម្មក​រ​រោងចក្រ​
12, Apr 2018 , 8:19 pm        
រូបភាព
កម្មការិនី ផ្នែកដេរ ព្រឿង ស្រីលក្ខណ៍
កម្មការិនី ផ្នែកដេរ ព្រឿង ស្រីលក្ខណ៍
ដោយ:
​ភ្នំពេញ​៖  នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ កម្មករ​រោងចក្រ​ត្រូវបាន​ឈប់សម្រាក រយៈពេល ៤​ថ្ងៃ ដើម្បី​ទៅលេង​ស្រុកកំណើត និង​ជួបជុំ​គ្រួសារ សាច់​ញ​តិ​របស់​ពួកគេ​។ តើក​ម្មករ​រោងចក្រ​ទាំងនោះ នឹង​ត្រៀម​ធ្វើ​អ្វីខ្លះ សម្រាប់​គ្រួសារ​ក្នុងអំឡុងពេល​ចូលឆ្នាំ​៣​ថ្ងៃនេះ​?



​អ្នកនាង ព្រឿង ស្រី​លក្ខណ៍ គឺជា​កម្មការិនី ផ្នែក​កាត់ដេរ​ម្នាក់ នៅក្នុង​ចំណោម​កម្មករ​រោងចក្រ​រាប់​ម៉ឹ​ន​នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ ស្ថិតនៅ​សង្កាត់​ចាក់អង្រែ​ក្រោម​។ ស្រី​លក្ខណ៍ មាន​ពេលវេលា​សម្រាក​រយៈពេល​៤​ថ្ងៃ សម្រាប់​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ដ្បិត​ពេលវេលា​សម្រាក​ខ្លី​មែន តែ​ស្រី​លក្ខណ៍ ប្ដេជ្ញា​ព្យាយាម​យក​ឱកាស​ឈប់សម្រាក​ដ៏​មានន័យ​នេះ ធ្វើបុណ្យ​សាង​កុសល​ជាមួយ​ឪពុកម្ដាយ ដោយ​មិន​ចំណាយពេល​អសារ​បង់​ឡើយ​។​

​មាន​ស្រុកកំណើត​នៅ ស្រុក​ក​ណ្ដ​ល​ស្ទឹង ខេត្តកណ្ដាល កម្មការិនី​រោងចក្រ ដែលមាន​ស្វាមី​មានមុខ​របរ​រត់​រ៉ឺម៉ក​កង់​បី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ពេល​ជួបជុំ​គ្រួសារ ខ្ញុំ​មាន​គម្រោង​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ជិតៗ ក្នុងនោះ​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​ទន្លេបាទី នៅ​ខេត្តតាកែវ​។ ហើយនឹង​ជូន​ប្រាក់​មួយចំនួន​ទៅ​ឪពុកម្ដាយ​ដើម្បី​ឲ្យ​ពួកគាត់ មាន​ប្រាក់​ទៅធ្វើ​បុណ្យ​នៅ​វត្ដ »​។

​ស្រដៀង​គ្នា​នេះដែរ កម្មការិនី គង់ ចាន់ថន បាន​ត្រៀម​ថវិកា​ទិញ​សម្ភារ​សម្រាប់​ផ្ញើជូន​អ្នកមានគុណ ដើម្បី​ឲ្យ​ពួកគាត់​យកទៅ​បំពេញ​កុសល​បុណ្យ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​។​មាន​អារម្មណ៍​រំភើប លាយឡំ​និង​ចិត្ត​ត្រេកអរ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​ចូលមក​ដល់​ក្នុងពេល​ខាងមុខនេះ គង់ ចាន់ថន បាន​និយាយថា ៖« ខ្ញុំ​នឹង​ជូន​ប្រាក់​មួយចំនួន​ទៅ​ឪពុកម្ដាយ ហើយ​និង​ទៅ​វត្ដ​ជាមួយ​ពួកគាត់​ជា​ក្រុមគ្រួសារ​ក្នុងការ​ធ្វើបុណ្យ​ជុំគ្នា​ផងដែរ​។ បន្ទាប់មក​នឹង​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា នៅ​តំបន់​អង្គរ​។ ទោះបី​ប្រាក់ខែ​សមល្មម​ក្នុងការ​ចាយវាយ​ប្រ​ថ្ងៃ​ពិតមែន ប៉ុន្តែ​សម្រាប់​ការចាយវាយ​នៃ​ពិធីបុណ្យ​ឆ្នាំ​ខាងមុខនេះ ត្រូវការ​ចំណាយ​ច្រើន ដើម្បី​ជួបជុំ​គ្រួសារ​»​។​



​ទោះជា​ធម្មតា​ថវិកា​ប្រចាំខែ​តិចតួច ក៏ត្រូវ​លះបង់​មួយ​ភាគ​ធំ​សម្រាប់​ឪពុកម្ដាយ និង​ចំណាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ដែរ​។ នេះ​ជា​ទម្លាប់​ទៅហើយ សម្រាប់​កម្មការិនី ហិន សាវឿន ដែល​ខំប្រឹងប្រែង​រក​ថវិកា​ទាំងពីរ​នាក់ ប្ដី​ប្រពន្ធ ដើម្បី​អាច​រក​ចំណូល​ឲ្យ​បាន​ច្រើន សម្រាប់​ប្រើប្រាស់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​។ ខុសពី​អ្នកដទៃ ហិន សា​រៀន មិនមាន​បំណង​ដើរ​កម្សាន្ត​ទៅ​ទីកន្លែង​ណា​ឡើយ ដោយសារតែ​នៅ​ខេត្តព្រៃវែង ក៏មាន​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ផងដែរ​។ « ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប និង​សប្បាយចិត្ត នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ចូល​មកដល់​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ នាឱកាស​នោះដែរ អ្វីដែល​រីករាយ​ខ្លាំង​គឺ ជួបជុំ​ក្រុមគ្រួសារ បងប្អូន​។ ហើយ​អ្វីដែល​ពិសេស គឺ​ជូន​ប្រាក់​ទៅ​ឪពុកម្ដាយ ហើយ​និង​ទៅ​វត្ត​ធ្វើបុណ្យ​ជាមួយ​ពួកគាត់​»​។ នេះ​បើតាម​អ្នកនាង ហិន សាវឿន ។​

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាស​ឲ្យ​កម្មករ​-​និយោជិត អាច​ឈប់សម្រាក​ការងារ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ដល់​១៧​មេសា សម្រាប់​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។ ការឈប់​សម្រាក​៤​ថ្ងៃនេះ ដោយសារ​ក្រសួង​ការងារ បន្ថែម​ថ្ងៃ​ឈប់​មួយថ្ងៃ​ទៀត ជំនួស​ឲ្យ​ថ្ងៃអាទិត្យ​ទី​១៥ មេសា ៕

​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 កម្មករ​រោងចក្រ​
 ​ចូលឆ្នាំ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com