កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម៉ិ​ក​ស៊ិ​ក ឆ្លង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ​នា​ការបង្ហាញ​ខ្លួន​៦​លើក​ជាប់ៗ​គ្នា​
14, Apr 2018 , 8:30 am        
រូបភាព
​កីឡាករ​ឆ្នើម​ Javier Hernandez។ រូបថត AFP
​កីឡាករ​ឆ្នើម​ Javier Hernandez។ រូបថត AFP
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ស្ថិតនៅ​ពូ​ល F ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ជើងឯក​៤​សម័យ​អាល្លឺម៉ង់ ស៊ុយអែត និង​កូរ៉េខាងត្បូង​។ ក្រុម​មកពី​អាមេរិក​កណ្តាល​មួយ​នេះ​ធ្លាប់​បង្ហាញខ្លួន​១៥​លើក​រួចមកហើយ ចាប់តាំងពី​ចូលរួម​លើកដំបូង​ឆ្នាំ ១៩៣០​។​

 
​គ្រូបង្វឹក​៖ លោក Juan Carlos Osorio (​កូ​ឡុំ​ប៊ី​)



​លោក Osorio ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្លិប​ជាច្រើន ជាពិសេស​ជោគជ័យ​ខ្លាំង​ជាមួយ Atletico Nacional មុនពេល​តែងតាំង​ជា​គ្រូបង្វឹក​ម៉ិ​ក​ស៊ិ​កនៅ​ឆ្នាំ​២០១៥​។ 
​គ្រូ​សញ្ជាតិ​កូ​ឡុំ​ប៊ី វ័យ​៥៦​ឆ្នាំ បាន​ដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ឈរ​នៅ​កំពូល​តារាង​នៃ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​កណ្តាល​ដើម្បី​បាន​សំបុត្រ​ទៅ​រុស្ស៊ី​ឆ្នាំ ២០១៨​។​
 
​កីឡាករ​ឆ្នើម​៖ Javier Hernandez

​ជា​ខ្សែប្រយុទ្ធ​ដែល​តែងតែ​រក​គ្រាប់​បាល់​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ច្រើនជាងគេ Hernandez បានបង្ហាញ​ខ្លួន​ក្នុង World Cup នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្នាំ​២០១០ និង​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ដោយ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​។​
 
​អតីត​សមាជិក Manchester United  ដែល​បច្ចុប្បន្ន​លេង​ឲ្យ West Ham វ័យ​២៩​ឆ្នាំ​រូបនេះ ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់ FIFA Club World Cup ជាមួយ​ក្រុម Real Madridin កាលពី​ឆ្នាំ​២០១៤​។​
 
​ប្រវត្តិ​ក្នុង World Cup៖ 


​នេះ​ជា​វត្តមាន​លើក​ទី ១៦ របស់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក សម្រាប់​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​មួយ​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក បន្ទាប់ពី​ចូលរួម​លើកដំបូង​ក្នុង​ឆ្នាំ​១៩៣០ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទ​ទួ​បាន​កន្លងមក​គឺ​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពីរដង់​ក្នុង​ឆ្នាំ ១៩៧០ និង​១៩៨៦​។  ម៉ិ​ក​ស៊ិ​ក ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៦ ពិភពលោក​ក្នុង​តារាង FIFA Ranking​។​
  


​កម្មវិធី​ប្រកួត​៖
- ១៧ មិថុនា​៖ អាល្លឺម៉ង់ Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង​១០​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៣ មិថុនា​៖ កូរ៉េខាងត្បូង Vs ម៉ិ​ក​ស៊ិ​ក (​ម៉ោង ១០​យប់​)
- ២៧ មិថុនា​៖ ម៉ិ​ក​ស៊ិ​ក Vs ស៊ុយអែត (​ម៉ោង ៩​យប់​)

Tag:
 ​បាល់ទាត់​
  FIFA World Cup
  GroupF
© រក្សាសិទ្ធិដោយ thmeythmey.com