កីឡាជាតិ
ជាតិ
ល្បុក្កតោ​រៀបចំ​ការប្រកួត និង​តាំង​អាវុធ​សំខាន់ៗ​របស់​បុព្វបុរស​ខ្មែរ នៅ​អង្គរ​សង្ក្រាន្ត​
13, Apr 2018 , 1:59 pm        
រូបភាព
លោក អ៊ួ តារា និយាយក្នុងថ្ងៃបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិកាលពីពេលកន្លងទៅ
លោក អ៊ួ តារា និយាយក្នុងថ្ងៃបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិកាលពីពេលកន្លងទៅ
ដោយ:
​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំច រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៨​។ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នឹង​រៀបចំ​ការប្រកួត និង​សម្តែង​ដ៏​អស្ចារ្យ​មួយ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រមាណ​២០០​នាក់​។ លោក អ៊ួ តារា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជាក់ថា ក្រៅពី​ការប្រកួត​និង​សម្តែង​ខាងលើ ក៏មាន​ការតាំងពិព័រណ៍​អាវុធ សម្ភារ និង​រូបភាព​ដែល​បញ្ជាក់​ពី​អត្ថន័យ​នៃ​គុន​ល្បុក្កតោ​ផងដែរ​។

 
 
​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​និយាយថា សហព័ន្ធ​បាន​ត្រៀម​កីឡាករ​កីឡាការិនី​ពីរ​ក្រុម​ដែលមាន​គ្នា​ប្រមាណ​២០០​នាក់ ដើម្បី​ប្រកួត​និង​សម្តែង​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នា​ខេត្តសៀមរាប​។ ការប្រកួត ដែល​គ្រោង​ធ្វើ​ចន្លោះ​ពីថ្ងៃ​ទី​១៣-១៦ មេសា​នេះ គឺ​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេ​ចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​។ លើសពីនេះ ដើម្បី​បង្កើតជា​ទស្សនីយភាព​ដ៏​ទាក់ទាញ​សម្រាប់​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឲ្យ​កាន់តែ​មាន​ភាព​អ៊ូអរ​ថែមទៀត​។​
 
​បើ​យោងតាម​អគ្គលេខាធិការ​រូបនេះ ការប្រកួត​និង​សម្តែង​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេគុន​និង​ប្រយុទ្ធ​ខាងលើ រៀបចំ​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា គឺ​នៅមុខ​កសិណ​អង្គរតូច និង​នៅ​ភូមិ​ខ្ញុំ​ក្នុង​បរិវេណ​ប្រាសាទអង្គរធំ​។ ទោះបី​មានការ​បែង​ចែកជា​វិញ្ញាសា​ក៏ដោយ តែ​ការប្រកួត​នេះ​មិនមែនជា​ការប្រកួត​ដណ្តើម​ជើងឯក​នោះឡើយ ពោលគឺ​គ្រាន់តែ​ជាការ​សម្តែង​តែប៉ុណ្ណោះ​។      
 
​លោក អ៊ួ តារា រំពឹងថា ការសម្តែង​គុន​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ លើសពីនេះ​លោក​សង្ឃឹមថា វា​នឹង​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ជាមួយ​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​កាន់តែច្រើន​ថែមទៀត​។​
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com លោក អ៊ួ តារា បានបង្ហាញ​ពី​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា ការសម្តែង​នេះ​នឹង​ក្លាយជា​កម្លាំងចលករ​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ ព្រោះ​ក្នុង​ព្រឹត្តិ​ក​ការណ៍​អង្គរ​សង្ក្រាន្ត​មាន​មនុស្ស​រាប់ម៉ឺន​នាក់​ចូលរួម​ទស្សនា​។ ហើយ​ពួកគាត់​ទាំងនេះ​ត្រូវ​ដើរ​ឆ្លងកាត់​ទីតាំង​ដែល​ពួកយើង​សម្តែង​គុន​ល្បុក្កតោ​»​។​
 
​បន្ថែម​លើ​ការប្រកួត​និង​សម្តែង​ខាងលើ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក៏​គ្រោង​រៀបចំ​ឲ្យ​មានការ​តាំងពិព័រណ៍​អាវុធ​សំខាន់ៗ​ដែល​បុព្វបុរស​ខ្មែរ​បាន​ប្រើ​ក្នុង​សម័យមុន និង​រូបភាព​ចម្លាក់​ដែល​បង្ហាញ​ពី​ស្នៀតគុន អត្ថន័យ និង​ប្រវត្តិ​នៃ​ក្បាច់គុន​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​ផងដែរ​។ 
 
 
«​នៅក្នុង​ឆ្នាំនេះ យើង​មាន​ទាំង​ការសម្តែង ការប្រកួត និង​ការតាំងពិព័រណ៍ ដែល​បញ្ជ្រាប​ចំណេះដឹង និង​ការយល់ដឹង​ពី​គុន​ល្បុក្កតោ​។ ពិព័រណ៍​នេះ គឺ​យើង​តាំង​បង្ហាញ​អាវុធ ឬ​រូបភាព​ដែល​បង្ហាញ​ពីសា​ច់​ស្នៀត និង​ការបរិយាយ​ទាក់ទង​និង​ប្រវត្តិ​ក្បាច់គុន និង​ប្រវត្តិ​ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​នៅតាម​ខេត្ត​នានា​នៅ​កម្ពុជា​»​។ នេះ​ការបញ្ជាក់​របស់លោក អ៊ួ តារា ហើយ​លោក​បាន​អះអាងថា ការប្រកួត​និង​សម្តែង​ឆ្នាំនេះ​ប្លែក​និង​ទាក់ទាញ​ជាង​ឆ្នាំមុន ទាំង​ការសម្តែង និង​ការបង្ហាញ​អាវុធ​៕
 


​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​


 

 

Tag:
 ល្បុក្កតោ​
  អ៊ួ តារា​
  អង្គរ​សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com