ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សិល្បករ កំពុង​ហ្វឹកហាត់​របាំ​បុរាណ ដែល​កែច្នៃ​ពី​ចម្រៀង​ជា​ស្នាដៃ​ព្រះរាជ​និពន្ធ​របស់​សម្តេច​តា​
12, Apr 2018 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​តំបន់​«​ភូមិ​ខ្ញុំ​» មាន​សិល្បករ​មួយចំនួន​កំពុង​ហ្វឹកហាត់​រាំ​របាំ​បុរាណ ដែល​ក្បាច់ ត្រូវបាន​កែច្នៃ​តាម​បទ​ចម្រៀង​មួយចំនួន ដែលជា​ស្នាដៃ​ព្រះរាជ​និពន្ធ​របស់​សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ​។​



 សិល្បករ ត្រូវ​ហាត់​សម​ឲ្យ​ថ្នឹក ដែល​របាំ​នេះ ត្រូវ​រាំ​ជាមួយ​ឧបករណ៍​តន្ត្រីសម័យ ផង​នោះ​។ អ្នកគ្រូ សិទ្ធិ ច័ន្ទ​វ​លក្ខណ៍ អ្នក​បង្ហាត់​សិល្បករ​របាំ​ម្នាក់ ក្នុងចំណោម​គ្រូ​ផ្សេងៗ​ទៀត បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ រួច​បញ្ជាក់ទៀតថា​៖«​ពួកគាត់​ហាត់​បទ​បែប​បុរាណ លាយ​សម័យ ដោយ​យក​បទ​ចម្រៀង​ដែលជា​ស្នាដៃ​ព្រះរាជ​និពន្ធ​របស់​សម្តេច​តា ប៉ុន្តែ​ពួកយើង​កែច្នៃ​ធ្វើ​ឲ្យ​ប្លែក ដោយ​ដាក់​ក្បាច់បុរាណ អមដោយ​ភ្លេងសម័យ​វិញ ដើម្បី​កុំ​ឲ្យ​ទស្សនិកជន​គាត់​មក​ទស្សនា​ភូមិ​ខ្ញុំ ធុញថប់​។ អ៊ីចឹង​គាក់​មកលេង​កម្សាន្ត គាត់​បាន​ទស្សនា​របាំ​ប្លែកៗ​ជាច្រើន​»​។​

​ក្រៅពី​ហ្វឹកហាត់​សម្រាប់​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៦ សិល្បករ​ទាំងនេះ ក៏មាន​ការហាត់​សម​សម្រាប់​ដើរ​ក្បួន​នៅមុខ​ប្រសាទ​អង្គរតូច និង​ការសម្តែង​នៅតាម​ឆាក​សម្តែង​សិល្បៈ​នានា នៅក្នុង​តំបន់​«​ភូមិ​ខ្ញុំ​»​ផង​។

​ដើម្បី​ជ្រាប​លម្អិត សូម​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកគ្រូ សិទ្ធិ ច័ន្ទ​វ​លក្ខណ៍ ខាងក្រោម​នេះ​៖



​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 អង្គរ​សង្ក្រាន្ត​
 ​ចូលឆ្នាំ​ខ្មែរ​
 ​របាំ​បុរាណ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com