ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
អ្នកកាសែតអាស៊ានចំនួន៧ប្រទេស មករាយការណ៍ពីអង្គរសង្ក្រាន្ត
14, Apr 2018 ,
4:49 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖គណៈប្រតិភូអ្នកសារព័ត៌មានអាស៊ានចំនួន ១៤រូប មកពីប្រទេសចំនួន៧ បានមកដល់ខេត្តសៀមរាបកាលពី រសៀលថ្ងៃទី១៣ ខែមេសា។ អ្នកសារព័ត៌មានទាំងនោះមកដល់ខេត្តសៀមរាប ដោយមានការអញ្ជើញពីគណៈកម្មការ វប្បធម៌ និងព័ត៌មានអាស៊ានកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាពស្វែងយល់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាស្វែងយល់ពីវប្បធម៌ និងអរិយធម៌នានារបស់កម្ពុជា។
ក្នុងពិធីស្វាគមន៍កម្មវិធីទស្សនៈកិច្ចអ្នកសារព័ត៌មានអាស៊ាននៅព្រឹកថ្ងៃទី១៤ ខែមេសា ដែលធ្វើឡើងនៅសណ្ឋាគារ រីជិនស៉ី មានមតិស្វាគមន៍មួយចំនួនពីតំណាងក្រសួងព័ត៌មាន ក៏ដូចជាក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោក ហាស់ សំអាត អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ាននៃក្រសួងព័ត៌មាន បានថ្លែងថា កម្មវិធីទស្សនៈអ្នកសារព័ត៌មាន អាស៊ាននេះ ធ្វើឡើងក្នុងបំណងដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ លោកបន្ថែមថា អ្នកសារព័ត៌មានទាំង៧ប្រទេស នឹងប្រើពេលពេញ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ដោយទស្សនៈកិច្ចទៅតាមប្រាសាទសំខាន់ៗ និងចូលរួមកម្មវិធីផ្សេងៗក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ក្នុងនាមជាប្រធានគណៈកម្មការវប្បធម៌ និងព័ត៌មានអាស៊ានកម្ពុជាផងនោះ លោក ហាស់ សំអាត ជឿជាក់ថា អ្នកសារព័ត៌មាន ទាំងអស់ នឹងពាំនាំនូវព័ត៌មានល្អៗពីកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ពិភពលោកឲ្យបានដឹងពីកម្ពុជា៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
24 ម៉ោង
អត្ថបទពេញនិយមបន្ថែម