ជាតិ
សង្រ្កាន្តឆ្នាំថ្មី
២៥ខេត្ត/រាជធានី
នៅភ្នំពេញ «សង្ក្រាន្តវត្តភ្នំ» មានភ្ញៀវទេសចរ ចូលរួមកម្សាន្តជាង ៥ម៉ឺននាក់
× ភ្នំពេញ៖ «សង្ក្រាន្តវត្តភ្នំ» រយៈពេល ៣ថ្ងៃ បានធ្វើឲ្យភ្នំពេញមានភាពអ៊ូអរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» នេះ មានប្រជាពលរដ្ឋចូលរួមកម្សាន្តជាង ៥ម៉ឺននាក់ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០១៨ រយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តជាង ៥ម៉ឺននាក់។ ដោយឡែកថ្ងៃទី៣ នៃព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋជាង ៣ម៉ឺននាក់ បានមកកម្សាន្តនៅទីនេះ។ នេះបើតាមការសន្និដ្ឋានរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
បើតាមលោក ម៉េត មាសភក្ដី «សង្ក្រាន្តវត្តភ្នំ» នឹងបន្តរៀបចំនៅឆ្នាំក្រោយទៀត ដោយព្យាយាមរៀបចំកម្មវិធីចម្រុះជាច្រើនបន្ថែមទៀត ហើយធ្វើយ៉ាងណាមិនឲ្យប្រាសចាកនូវវប្បធម៌ខ្មែរ។ លោក ម៉េត មាសភក្ដី បញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋនេះ ជាមោទកភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំសម្រាប់ពលរដ្ឋដែលមិនចាកចេញពីក្រុងឲ្យមានភាពសប្បាយរីករាយ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
Tag:
សង្ក្រាន្ត
ចូលឆ្នាំ
សង្ក្រាន្តវត្តភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com