ជាតិ
សង្គមជាតិ
អគ្គិភ័យ កើតឡើង​១៤​លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១២​ខ្នង ក្នុង​ពិធី​ចូលឆ្នាំ​
18, Apr 2018 , 12:13 pm        
រូបភាព
រូបពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ
រូបពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ
​អគ្គីភ័យ បាន​កើតឡើង​ចំនួន​១៤​លើក នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ គឺ​នៅ​ថ្ងៃទី​១៤ ១៥ និង​១៦ ខែមេសា​។  នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។


 
​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ទាំងនោះ កើតឡើង​ដោយ​មូលហេតុ​ផ្សេងៗ ដូចជា ការឆ្លង​ចរន្តអគ្គិសនី ការអុច​ទៀន​-​ធូប និង​ការដុត​ផ្ទះ​ដោយ​ខ្លួនឯង ជាដើម​។ ប្រភព​ដដែល បញ្ជាក់ថា អគ្គិភ័យ​ទាំង​១៤​លើក​នេះ បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​១២​ខ្នង និង​បាត់បង់​ទ្រព្យសម្បត្តិ រួមទាំង​ប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ​។ 
 
​យ៉ាងណាក៏ដោយ គ្រោះ​អគ្គិភ័យ ដែល​កើតឡើង​ក្នុងអំឡុង​ចូលឆ្នាំ មិនបាន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នោះទេ​៕

Tag:
 ចូលឆ្នាំ
  អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com