កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ៤​ឆ្នាំមុន អង់គ្លេស​រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល​
20, Apr 2018 , 7:59 am        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៦៦ អង់គ្លេស ដែល​បាន​កៅអី​ទៅកាន់​ការប្រកួត​ដណ្តើមពាន​រង្វាន់ FIFA World Cup ឆ្នាំ ២០១៨ នៅ​រុស្ស៊ី ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ពី​ទ្វីបអឺរ៉ុប​ដូចគ្នា បែលហ្ស៊ិក ប៉ា​ណា​ម៉ា​ពី​អាមេរិក​កណ្តាល និង​ទុយ​នេ​ស៊ី​ពី​អាហ្វ្រិក សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G​។



​គ្រូបង្វឹក​៖ លោក Gareth Southgate (​អង់គ្លេស​)
Southgate បាន​ឡើង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជំនួស​លោក Sam Allardyce កាលពី​ខែកញ្ញា​ឆ្នាំ ២០១៦ មុនពេល​តែងតាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៦​។ អតីត​ខ្សែ​ការ វ័យ​៤៧​ឆ្នាំនេះ ក៏​ជា​សមាជិក​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​១៩៩៨ នៅ​បារាំង និង ២០០២ នៅ​កូរ៉េ​-​ជប៉ុន​។ Southgate នាំ​ក្រុម​រហស្សនាម​តោ​កំណាច​បាន​សិទ្ធិ​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨ បន្ទាប់ពី​ដឹកនាំ​ក្រុម​ឈរ​នៅ​កំពូល​តារាង​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​។



​កីឡាករ​ឆ្នើម​៖ Harry Kane
​ដោយ​ត្រូវបាន​សរសើរ​ថា​ជា «​កីឡាករ​ពេញលក្ខណៈ​» ពី​សំណាក់​អ្នកចាត់ការ​ទូទៅ Real Madrid លោក Zinedine Zidane ហើយ​នោះ ឥឡូវនេះ Kane បាន​បង្កើន​ភាពខ្លាំង និង​រឹងមាំ​ថែមទៀត​ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ឈានមុខ​គេ​មួយរូប​លំដាប់​ពិភពលោក​។ តារា​ឆ្នើម​របស់ Tottenham Hotspur វ័យ​២៤​ឆ្នាំ​រូបនេះ អាច​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៥ គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៦​លើក​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​អំឡុង​ការប្រកួត​ជម្រុះ ដើម្បី​ឆ្ពោះទៅ​រុស្ស៊ី​នា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​។​



​ប្រវត្តិ​ក្នុង World Cup៖
​ជា​វត្តមាន​លើក​ទី ១៥ របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស បន្ទាប់ពី​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ​១៩៥០ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន គឺ​លើក​ពាន​នេះ​១​លើក​ក្នុង​ឆ្នាំ​១៩៦៦ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។ អង់គ្លេស ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១៥ ពិភពលោក ក្នុង​តារាង FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖

- ១៩ មិថុនា​៖ ទុយ​នេ​ស៊ី Vs អង់គ្លេស (​ម៉ោង ១​អធ្រាត្រ ម៉ោង​នៅ​កម្ពុជា​)
- ២៤ មិថុនា​៖ អង់គ្លេស Vs ប៉ា​ណា​ម៉ា (​ម៉ោង ៧​យប់​)
-២៩ មិថុនា​៖ អង់គ្លេស Vs បែលហ្ស៊ិក (​ម៉ោង ១​អធ្រាត្រ​)



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com