អត្ថបទពាណិជ្ជកម្ម
ចំណេញ​ពេលវេលា និង​ថវិកា ជាមួយ​ក្រុមហ៊ុន​តារា​ផេ សម្រាប់​ការទូទាត់​ប្រាក់កម្ចី​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​ទាំងបី​
20, Apr 2018 , 4:14 pm        
រូបភាព
​ក្រុមហ៊ុន​តារា​ផេ បានផ្តល់​ជូន​ឱកាស​ពិសេស​សម្រាប់​អតិថិជន​កម្ចី និង​បញ្ញើរ​សន្សំ​របស់​ធនាគា​រ​កាណាឌីយ៉ា ក​.​អ   ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វ៊ូ​ណន អតិថិជន នឹង​ទទួលបាន​ការបង់ប្រាក់​កម្ចី​ដោយ​មិន​គិតថ្លៃ​សេវា តាមរយៈ​ភ្នាក់ងារ​តារា​ផេ នៅ​ទូទាំងប្រទេស​។  ឱកាស​ពិសេស​នេះ​ផ្តល់​ឲ្យ​សម្រាប់​អតិថិជន​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងបី​តែប៉ុណ្ណោះ ដោយ អតិថិជន​អាចធ្វើ​ការបង់​ប្រាក់កម្ចី​របស់ខ្លួន ដោយ​មិនចាំបាច់​ទៅដល់ សាខា​ធនាគារ ឫ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដោយផ្ទាល់​នោះទេ ដោយ​គ្រាន់តែ​ស្វែងរក​ភ្នាក់ងារ​តារា​ផេ ដែល​នៅ​ជិត​ខ្លួន​បំផុត ហើយ​ធ្វើតាម​ការណែនាំ​ពី​របៀប​បង់ប្រាក់​កម្ចី​ពី​ភ្នាក់ងារ​របស់​តារា​ផេ ជាការ​ស្រេច​។ ការផ្តល់ជូន​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែមេសា សម្រាប់​អតិថិជន​កម្ចី និង​បញ្ញើរ​សន្សំ​របស់​ធនាគា​រ​កាណាឌីយ៉ា ក​.​អ  និង ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ និង ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ខែឧសភា សម្រាប់​អតិថិជន​បង់ប្រាក់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហ្វ៊ូ​ណន រហូតដល់​មានការ​ជូនដំណឹង​ពី​ក្រុមហ៊ុន​។
 
​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន​ក្រុមហ៊ុន​តារា​ផេ តាមរយៈ​លេខ​ទូរស័ព្ទ ០៨១ ៧៩៩ ៨៨៨ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​តារា​ផេ​។​
​ទាញយក​កម្មវិធី​តារា​ផេ​សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android តាមរយៈ​តំណ​ភ្ជាប់​ទីនេះ https://goo.gl/7tvY1E

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com