កីឡាអន្តរជាតិ
កំណត់ត្រា​៖ EPL រកចំណូលបាន​ជាង​៦​ពាន់​លាន​ដុល្លារ​នៅ​រដូវ​កាល​មុន​
21, Apr 2018 , 6:00 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
Premier League ទទួលបាន​កំណត់ត្រា​ថ្មី​ដោយ​រកប្រាក់​ចំណូល​ខ្ពស់បំផុត​នៅ​រដូវ​កាល ២០១៦-២០១៧ ពោលគឺ​កើនឡើង​លើស​រដូវ​កាល​មុន​មួយទៀត​រហូតដល់ ១​ពាន់​លាន​ផោន (១,៤ ពាន់​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បានចេញ​ផ្សាយ​ដោយ Deloitte នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ហើយ​គេ​រំពឹងថា​ប្រាក់ចំណេញ​នឹង​បន្ត​កើន​ថែមទៀត បើទោះជា​ធ្លាក់ចុះ​ប្រាក់ចំណូល​ពី​ការផ្សព្វផ្សាយ​ក្នុងស្រុក​ក៏ដោយ​។​



​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte នៅក្នុង​ប្រទេស​អង់គ្លេស (​ក្រុមហ៊ុន​ព្រឹក្សា​ពន្ធ និង​ហិរញ្ញវត្ថុ​) បានចេញ​ផ្សាយ​ថា ប្រាក់ចំណូល​រួមបញ្ចូល​គ្នា​នៃ​ក្លិប​ទាំង​២០​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​នៅ​រដូវ​កា​លន ២០១៦-២០១៧ អាច​រកបាន​ដល់​ទៅ ៤,៥ ពាន់​លាន​ផោន (៦,៣៣​ពាន់​លាន​ដុល្លារ​) ដែល​កើនឡើង​ជិត ១ ពាន់​លាន​ផោន (១,៤ ពាន់​លាន​ដុល្លារ​អាមេរិក​)​។​
 
Deloitte បាន​វាយតម្លៃ​ទៀតថា ការចំណាយ​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ក្នុង​លី​ក​បាល់ទាត់​អង់គ្លេស​ច្រើន​លើសពី​លី​ក​ដទៃទៀត​ដែល​កើនឡើង​ពី ៩% ស្មើនឹង ២,៥ ពាន់​លាន​ផោន (៣,៥២​លាន​ដុល្លារ​)​នោះបាន​ក្លាយ ជា​កំណត់ត្រា​ថ្មី ប៉ុន្តែ​គេ​ក៏បាន​មើលឃើញថា​កំណើន​ប្រាក់ចំណូល​ដល់​ទៅ ២៥% នៃ​ប្រាក់ចំណូល​សរុប​នោះ​ក៏​ជាការ​កើនឡើង​ខ្ពស់បំផុត​ផងដែរ​។​
 
​ការវិភាគ​របស់ Deloitte បង្ហាញថា​ក្លិប​បាល់ទាត់​នៃ​ក្របខណ្ឌ Premier League អាច​រកប្រាក់​ចំណេញ​មុនពេល​កាត់​ពន្ធ ដល់​ទៅ ៣​ដង​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយនេះ​៕

Tag:
 បាល់ទាត់​
  Premier League
  ប្រាក់ចំណូល​ខ្ពស់បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com