ជាតិ
សេដ្ឋកិច្ច
​លោកស្រី​ឯកអគ្គរដ្ឋទូត​តួ​ក​គី សន្យា​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​
22, Apr 2018 , 7:59 am        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមេសា លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​តួ​ក​គី​-​កម្ពុជា ក្នុង​អណ​ត្តិ​បេសកកម្ម​របស់ខ្លួន​។

 
​លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​ប្រទេស​កម្ពុជា ចង់​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​នៃ​ជើង​ហើរ​ហោះ​របស់​តួ​ក​គី​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ លោកស្រី​បានលើកឡើង​យ៉ាង​ដូច្នេះ នា​ជំនួប​ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្តីការក្រសួង​។​
 
​នា​ជំនួប​នោះ កម្ពុជា​-​តួ​ក​គី នឹង​ព​ន្លឿ​ន​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ (MOU) នៃ​ការយោគយល់​គ្នា អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នៅ​ខែតុលា ឆ្នាំ​២០១៨ នេះ ហើយ MOU នេះ នឹង​ជុំរុញ​ការវិនិយោគ ការបណ្តុះបណ្តាល និង​ការហោះហើរ​ត្រង់​ពី​តួ​ក​គី​មកកាន់​កម្ពុជា​។ 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ជើងហោះហើរ​ត្រង់​ដែល​ប្រទេស​តួ​ក​គី​កំពុង​ហោះហើរ​បច្ចុប្បន្ន​មាន​ចំនួន ១១៩​ប្រទេស ដោយ​ឆ្ពោះទៅកាន់​ទីក្រុង​ប្រមាណ ២៥០​ទីក្រុង ក្នុងនោះដែរ​នៅ​តំបន់​អាស៊ាន​មាន ប្រទេស​ថៃ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​៕
 
 
 

Tag:
 យន្តហោះ​
 ​ថោង ខុន​
  Ayda Ünlü
© រក្សាសិទ្ធិដោយ thmeythmey.com