អត្ថបទពាណិជ្ជកម្ម
អូ​ហ៎ ល្បី​មែន​! ដោយ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន
22, Apr 2018 , 9:49 am        
រូបភាព
 
​អូ​ហ៎ ល្បី​មែន​! ជា​កម្មវិធី​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន រៀបចំឡើង​ក្នុង​គោលបំណង​អបអរសាទរ​គំរប់​ខួប​មួយឆ្នាំរ​បស់ឆ្នោត​មហា​សំណាង ទឹក​ច្រើន ឈ្នះ​ច្រើន និង​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ជាពិសេស​គឺ​ដើម្បី​ថ្លែងអំណរគុណ​ដល់ដៃ​គូស​ហ​ការ រួមមាន​ម្ចាស់​ដេប៉ូ​និង​ភ្នាក់ងារ​លក់​ឆ្នោត​មហា​សំណាង​ទូទាំង​២៥​រាជធានី​ខេត្ត​ក្រុង​។​

​កម្មវិធី អូ​ហ៎ ល្បី​មែន​! នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​10 ខែមេសា ឆ្នាំ​2018 នៅ​ស​ណ្ធា​គារ​ភ្នំពេញ ដោយមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង 500​នាក់ មកពី​បណ្ដាល ខេត្ត​/​ក្រុង​ផ្សេងៗ ដែល​ភ្ញៀវ​ទាំងអស់​សុទ្ធសឹងតែ​ជា​អ្នក​ចែកចាយ និង​ដៃគូ​សហការ របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​។​
 


​លោក Xu Ming អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង មាន​ចំណាប់អារម្មណ៍​ក្នុង​កម្មវិធី​ថា « ថ្ងៃ​១០ មេសា ឆ្នាំ​២០១៨ នេះ គឺជា​ថ្ងៃ​គំរប់​ខួប​មួយឆ្នាំ​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែលជា​ប្រតិបត្តិ​ករ​ស្របច្បាប់ និង ល្បីល្បាញ​ជាងគេ​ក្នុងចំណោម​ប្រតិ​ប​តិ្ត​ករ​ឆ្នោត​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ភាពល្បីល្បាញ​និង​ដំណើរ​ប្រតិបត្តិការ​ដ៏​ជោគជ័យ​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ក្នុង​រយះពេល​មួយឆ្នាំ​នេះ​គឺ​អាស្រ័យទៅលើ​កត្តា​ជាច្រើន​។ ខ្ញុំបាទ សូម​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​តំណាង​ចែក​ចាញ ដេប៉ូ ភ្នាក់ងារ​លក់​ឆ្នោត និង សហការី​ទាំងអស់​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ចូលរួម​សហការ​យ៉ាង​មុតមាំ ក្នុង​កិច្ចប្រតិបត្តិការ​ឆ្នោត​មហា​សំណាង​នេះ​!»
 


ក្នុង​កម្មវិធី​នេះដែរ ក៏មាន​ការលើកទឹកចិត្ត​ជាមួយ​ឆ្នោត​ផ្សងសំណាង​ដែល​អ្នកចូលរួម​មានសំណាង​ឈ្នះ​នូវ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងនោះ​មានដូចជា ឆ្នាំង​ដាំបាយ​អគ្គិសនី​២០​រង្វាន់ កង្ហារ​១០​រង្វាន់ ទូរស័ព្ទដៃ​ម៉ាក​Huawei Nova2i ៣​រង្វាន់ ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​2018​មួយ​រង្វាន់​។ 

​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​2018​ដ៏​ថ្មីស្រឡាង​នេះ បាន​ទៅលើ​អតិថិជន​ឆ្នោត​មហា​សំណាង​ឈ្មោះ អ៊ី នួន​ពៅ មកពី​ខេត្តរតនៈគិរី ។ បងប្រុស​បាន​មានប្រសាសន៍ថា «​ខ្ញុំបាទ មិន​នឹកស្មានថា​បានទទួល​រង្វាន់​ធំ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​2018​ពី​កម្មវិធី អូ​ហ៎ ល្បី​មែន​! នេះ​ទាល់តែសោះ​។ ថ្ងៃនេះ​ញ៉ុ​ម​ពិតជា​មានសំណាង​យ៉ាងខ្លាំង​ទទួលបាន​រង្វាន់​ធំ​ម៉ូតូ​Honda Dream 2018 ញាំ​អាហារ​ហ្វ្រីៗ ហើយ​ទទួលបាន​នូ​វប្រ​ម៉ូ​សិន​ពិសេស​ទៀត​។ ខ្ញុំបាទ​ពិតជា​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​ជាមួយ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ផ្តល់​រង្វាន់​ពិតៗ ទឹក​ក៏​ច្រើន ឈ្នះ​ក៏​ច្រើន​!»
 


​លើសពីនេះ​ក្រុមហ៊ុន​ក៏មាន​កម្មវិធី​សប្បាយៗ​ជាច្រើន រួមមាន ការផ្តល់ជូន​ប្រូ​ម៉ូ​សិន​១៨%​ចំពោះ​ឆ្នោត​កោស​គ្រប់​ប្រភេទ សម្ពោធ​ឆ្នោត​កោស​ថ្មី «​បាល់ទាត់​ពិភពលោក​»​ដោយ​ផ្តល់ជូន​ពិសេស​២០%  ការចាក់​បញ្ចាំង​រឿង​ថ្មី​សម្តែង​ដោយ​យាយ​សំយាយ​សយ សម្តែង​របាំ​គោះត្រលោក​ដោយ​បុគ្គលិក​ក្រុមហ៊ុន ពិសារ​អាហារ​បូ​ហ្វេ ស្រា ភេ​ស​ជ្ចះ​ផ្សេងៗ និង​ច្រៀង​រាំលេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​។​



លោក Xu Ming សូម​ថ្លែងអំណរគុណ​យ៉ាង​ធំធេង​ចំពោះ​ការចំណាយ​ពេលវេលា​ដ៏​មាន​តំលៃ​របស់​ភ្ញៀវកិត្តិយស​ទាំងអស់​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី អូ​ហ៎ ល្បី​មែន​! យ៉ាងច្រើន​កុះករ​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​។ សូម​ជូនពរ​ឯកឧត្តម លោកជំទាវ អ្នក​ឧក​ញ្ញ៉ា អស់លោក លោកស្រី អ្នកនាង ក​ញ្ញ៉ា អោយ​ជួបតែ សំណាងល្អ សុខភាព​ល្អ សេចក្ដីសុខ សុភមង្គល ជា​រៀងរហូត​។​

​សំរាប់​ពត៍​មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​លេខ 093 / 098 / 068 / 099 / 070 235 235 ឬ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក KTV  Lottery ឬ ការិយាល័យ​កណ្តាល អា​ស័​យ​ដ្ធា​ន មជ្ឈមណ្ឌល​ការិយាល័យ​ពាណិជ្ជកម្ម​IOC  អាគារ​លេខ​២៥៤​ដេ  មហាវិថី​ព្រះមុនីវង្ស F4-R02​ជាន់​ទី​៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕












© រក្សាសិទ្ធិដោយ thmeythmey.com