អត្ថបទពាណិជ្ជកម្ម
តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​របស់​ណាហ្គា​វើ​ល បាន​ទាក់ទាញ​ទស្សនិកជន​ទស្សនា​រាប់ម៉ឺន​នាក់​
23, Apr 2018 , 2:05 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តន្ត្រី​អបអរ​ឆ្នាំ​ថ្មី​៣​ថ្ងៃ​ជាប់​គ្នា ដែល​រៀបចំ​ដោយ​ណាហ្គា​វើ​ល និង​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ច្រៀង និង​សម្តែង​ពី​កំពូល​តារាចម្រៀង​ជួរមុខ​កម្ពុជា បាន​ទាក់ទាញ​មហាជន​យ៉ាងច្រើន​កុះករ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន កាលពី​ចុង​សប្តាហ៍​មុន​។ ណាហ្គា​វើ​ល​មានការ​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​ម្ហូប​ខ្មែរ រហូតដល់​បំណាច់​ចុងខែ​មេសា ឆ្នាំ​២០១៨​។

​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន ដែល​រៀបចំ​ដោយ​ណាហ្គា​វើ​ល និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី​ឆ្នាំច បាន​ទាក់ទាញ​មហាជន​យ៉ាងច្រើន​កុះករ​ឲ្យ​ចូលរួម​ទស្សនា​។ ការប្រគំ​តន្ត្រី​ចាប់ពី​ថ្ងៃទី​២០-២២ ខែមេសា ឆ្នាំ​២០១៨ មានការ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ជួរមុខ​កម្ពុជា​រួមមាន​លោក ខេមរៈ សិរីមន្ត​, លោក ជី​ដេវីដ​, អ្នកនាង សុគន្ធ នីសា​, កញ្ញា យូ​រី និង​កូនប្រុស​ទាំងបី​របស់លោក ព្រាប សុវត្ថិ រួម​នឹង​តារា​ជាច្រើនរូប​ទៀត​។  



​ក្រៅពី​ទស្សនា​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ សាធារណជន​បាន​រីករាយ​កម្សាន្ត​ជាមួយ​របាំ​អប្សរា ក្រុម​តន្ត្រី​ជាតិ​និង​អន្តរជាតិ និង​ក្រុម​សៀក​រហ័ស​កម្ម​ផងដែរ​។ លើសពីនេះ អ្នក​គាំ​បាន​ទស្សនា ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​ជាមួយ​ការតាំង​ពោង​ខ្យល់​ជា​រូបរាង​សត្វ​សុនខ តំណាង​ឲ្យ​ឆ្នាំច រូប​បង្កង​ទន្លេមេគង្គ រូប​ក្ងាន និង​តុក្កតា​ជាច្រើន​ផ្សេងទៀត​។

​នៅ​រាត្រី​ថ្ងៃ​សុក្រ មានការ​សម្តែង​របស់​កំពូល​តារាចម្រៀង សុគន្ធ នីសា និង ខេមរៈ សិរីមន្ត​។ នៅ​រាត្រី​ថ្ងៃ​សៅរ៍ ពុក​ម៉ែ​បងប្អូន​បាន​រីករាយ​ជាមួយ​ម្ចាស់​ពាន The Voice Kids Cambodia រដូវ​កាល​ទី​១ កុមារា ពេជ្រ ថៃ ក្រុម​ក្មេង​ខ្មែរ និង​កញ្ញា យូ​រី​។ នៅ​រាត្រី​ថ្ងៃអាទិត្យ ដែលជា​រាត្រី​ចុងក្រោយ ប្រជាពលរដ្ឋ​បាន​រីករាយ​ជាមួយ លោក ជី​ដេវីដ កុមារា ពេជ្រ ថៃ និង​កូនប្រុស​ទាំង​៣ របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរីវុឌ្ឍ​។

​ការប្រគំ​តន្ត្រី​ដ៏​សប្បាយរីករាយ និង​ការតុបតែង​សួនច្បារ​ជាមួយ​រូប​តុក្កតា​ពោង​ខ្យល់​ធំៗ ព្រមទាំង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ចាប់ពី​ថ្ងៃទី​១៣ មេសា បានផ្តល់​ជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​ជាច្រើន​។ ហើយ​វា​ជា​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​ទាំងអស់​បាន​រីករាយ​ជាមួយ​ការសម្តែង​សិល្បៈ​ប្រពៃណី​ខ្មែរ​និង​ការប្រគំ​តន្ត្រី​ដ៏​ធំ​និង​ប្លែក​ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​រាជធានី​ភ្នំពេញ​។​

​រូប​តុក្កតា​ពោង​ខ្យល់​ធំៗ​ដ៏​ស្រស់ស្អាត​រួមមាន រូប​សុនខ ដែល​តំណាង​ឆ្នាំច បង្កង​ទន្លេមេគង្គ រូប​ក្ងាន និង​ពោង​ខ្យល់​ធំៗ​ជាច្រើន​ទៀត ត្រូវបាន​ដាក់តាំង​នៅលើ​សួនច្បារ​សម្តេច ហ៊ុន សែន ទល់មុខ​ណាហ្គា​វើ​ល ដើម្បី​ឲ្យ​ពុក​ម៉ែ​បងប្អូន​បាន​ថតរូប​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​។ ហើយ​ការប្រគំ​តន្ត្រី​ដ៏​ធំ​ក្នុង​រាជធានី​ភ្នំពេញ​នេះ បានផ្តល់​ជូន​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​។​



​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ណាហ្គា​វើ​ល បាន​បញ្ចុះតម្លៃ​ពិសេស​ជាច្រើន​ដូចជា ប៊ុ​ហ្វេ​ខ្មែរ​រ៉ូយ៉ាល់​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Pangea (​ជាន់​ទី​១​ណាហ្គា​វើ​ល​)​។ ប៊ុ​ហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​នេះ បើក​ចាប់ពី​ម៉ោង​៥:៣០​នាទី​ល្ងាច ដល់ ៩:៣០​នាទី​យប់​រៀងរាល់ថ្ងៃ តម្លៃ​ចាប់ពី​១៩,៩៩​ដុល្លារ​ក្នុង​១​នាក់ ដែលមាន​ម្ហូប​ខ្មែរ​មកពី​២៥ រាជធានី​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។

​ភោជនីយដ្ឋាន​ក៏មាន​ការបញ្ចុះ​តម្លៃ​ពិសេស សម្រាប់​ការ​ពិសា​ជា​ក្រុម​ចាប់ពី​៥​នាក់​ឡើងទៅ​ផងដែរ​។ មួយវិញទៀត អតិថិជន​ណាហ្គា​វើ​ល អាចមក​ពិសា​ម្ហូប​ខ្មែរ​នៅ​ភោជនីយដ្ឋាន Indochine (​ជាន់​ទី​១​ណាហ្គា​វើ​ល​) វិមាន​ស៊ី​ធី​វ៉ក​(​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​ល​) និង Golden Bowl (​ជាន់​ទី​១​ណាហ្គា​ទី​២) តម្លៃ​សមរម្យ​បំផុត​ចាប់ពី ៤​ដុល្លារ ពី​ឥឡូវនេះ​រហូតដល់​ចុងខែ​មេសា​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com