កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កូ​ឡុំ​ប៊ី ឈ្នះ​រាល់​ការប្រកួត​នៅក្នុង​ពូ​ល កាលពី​៤​ឆ្នាំមុន​
24, Apr 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ដែលមាន​កីឡា​ឆ្នើម​ដូចជា Radamel Falcao និង​James Rodriguez ជាដើម​ស្ថិតក្នុង​ពូ​ល H ត្រូវ​ជួប​ប៉ូឡូញ សេ​ណេ​ហ្គា​ល់ និង​ជប៉ុន ក្នុងការ​ប្រកួត​ពានរ​ង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី​។​



​គ្រូបង្វឹក​៖ លោក Jose Pekerman (​អា​ហ្ស​ង់​ទីន​)
​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​បាន​ឡើង​ដឹកនាំ​កូ​ឡុំ​ប៊ី​ចាប់តាំងពី​ឆ្នាំ​២០១២​មក ហើយ​បាន​ជួយ​ប្រទេស​នេះ​បង្ហាញខ្លួន​នៅ World Cup ជា​លើកដំបូង​បន្ទាប់ពី​បាត់​មុខ​តាំងពី​ឆ្នាំ​២០០២​មក​។ កាលពី​ឆ្នាំ ២០០៦ លោក Pekerman ធ្លាប់​ដឹកនាំ​អា​ហ្ស​ង់​ទីន​ឈានទៅ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ដែល​អាល្លឺម៉ង់​ធ្វើជា​ម្ចាស់ផ្ទះ មុនពេល​នាំ​កូ​ឡុំ​ប៊ី​ទៅ​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​។ គ្រូ​វ័យ​៦៨​ឆ្នាំនេះ ក៏បាន​ជួយ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ក្រោម​អាយុ​២០​ឆ្នាំ លើក​ពានរង្វាន់ FIFA U-20 World Cup ចំនួន ៣​លើក​ផងដែរ​។​



​កីឡាករ​ឆ្នើម​៖ James Rodriguez
​អតីត​ម្ចាស់​ស្បែកជើង​មាស (Golden Boot) ក្នុងនាម​ជា​កីឡាករ​ដែល​រក​គ្រាប់​បញ្ចូល​ទី​ច្រើនជាងគេ​កាលពី World Cup នៅ​ប្រេ​ស៊ី​ល​ឆ្នាំ ២០១៤ Rodriguez សង្ឃឹមថានឹង​ផ្តល់​ភាព​អស្ចារ្យ​បន្ថែមទៀត​សម្រាប់​កូ​ឡុំ​ប៊ី​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ​។ បច្ចុប្បន្ន​ខ្សែបម្រើ​ដែល​ត្រូវបាន Bayern Munich ខ្ចី​ជើង ធ្លាប់​ឈ្នះ​ពានរង្វាន់ FIFA Club World Cup ចំនួន​ពីរលើក​ជាមួយ Real Madrid​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី​៦ សម្រាប់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ឆ្នាំ ១៩៦២ និង​ចុងក្រោយ​ឆ្នាំ​២០១៤​។ លទ្ធផល​ល្អ​បំផុត​ដែល​ពួកគេ​ទទួលបាន​គឺអាច​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​២០១៤ នៅ​រី​យ៉ូ​។ កូ​ឡុំ​ប៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ១៣ ពិភពលោក ក្នុង​តារាង FIFA Ranking៕



​កម្មវិធី​ប្រកួត​៖
- ១៩ មិថុនា​៖ កូ​ឡុំ​ប៊ី Vs ជប៉ុន (​ម៉ោង ៧​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៥ មិថុនា​៖ ប៉ូឡូញ Vs កូ​ឡុំ​ប៊ី (​ម៉ោង ១​អធ្រាត្រ​)
- ២៨ មិថុនា​៖ សេ​ណេ​ហ្គា​ល់ Vs កូ​ឡុំ​ប៊ី (​ម៉ោង ៩​យប់​)


Tag:
 បាល់ទាត់​
  FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com