អត្ថបទពាណិជ្ជកម្ម
ម៉ាស៊ីនត្រជាក់​សាម​សុង​S-inveter plus ល្អ​ទាំង​សុខភាព​និង​សន្សំសំចៃ​
25, Apr 2018 , 3:53 pm        
រូបភាព
ដោយ:
សព្វថ្ងៃនេះ ស្ទើរតែ​គ្រប់​គ្រួសារ​ត្រូវការ​ម៉ាស៊ីនត្រជាក់ ដើម្បី​រក្សា​សុខុមាលភាព​នៅក្នុង​ក្រុមគ្រួសារ ជាពិសេស នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង (​ក្នុង​ខែ​ចែ​ត្រ​) រហូតដល់​ពេលខ្លះ​ពិបាក​ទ្រាំ និង​អាច​ធ្លាក់ខ្លួន​ឈឺ​។ អ្នក​ប្រហែលជា​ចង់ដឹងថា តើ​ម៉ាស៊ីនត្រជាក់​ប្រភេទ​ណា ដែល​អាច​សន្សំសំចៃ​ថាមពល និង​មិនសូវ​ប៉ះពាល់​ដល់​បរិស្ថាន ដំណើរការ​ផ្តល់​ភាព​ត្រជាក់​បាន​លឿន​និង​ល្អ ព្រមទាំង​អាច​កំចាត់​មេរោគ​បាន​ថែមទៀត​?

​សូមកុំ​ព្រួយ​! ជាមួយ​បច្ចេកវិទ្យា​កាន់តែ​ទំនើប របស់​ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus​ស៊េរី​ថ្មី​ដែល​បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា Digital Inverter 8-Pole, Virus Doctor និង R32 ជាមួយគ្នា​តែម្តង ។ តើ​បច្ចេកវិទ្យា​នីមួយៗ​មាន​មុខងារ​អ្វីខ្លះ​? ហើយ​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​អស្ចារ្យ​យ៉ាងណា​?

Digital Inverter 8-Pole អាច​សន្សំសំចៃ​អគ្គីសនី​រហូតដល់​ទៅ ៦៨ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ម៉ូ​ដែល​ធម្មតា​។ Digital Inverter រក្សា​កម្រិត​សីតុណ្ហភាព​ដែល​បានកំណត់​ឲ្យ​បាន​ថេរ​ដោយ​មិន​ផ្អាក​ដំណើរ​ការបិទ​បើកៗ​នោះឡើយ ដូច្នេះ វា​ពិតជា​ស្ងាត់​មិនមាន​សម្លេង​រំខាន និង​មាន​អាយុកាល​ប្រើប្រាស់​យូរអង្វែង​។​

Virus Doctor គឺជា​តម្រង​ចម្រោះ​ធូលី​ដី មេរោគ​ចម្លង ដែលមាន​ក្នុង​ខ្យល់ និង​បាក់តេរី​បង្ក​អា​ឡែ​រ​ហ្ស៊ី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព រហូតដល់ ៩៩ ភាគរយ នេះ​បើ​យោងទៅលើ​ឧបករណ៍ SPI (Samsung Plasma Icon) ដែល​ត្រូវបាន​ធ្វើតេស្ត​ដោយ​ជោគជ័យ នៅ​មជ្ឈមណ្ឌល Kitasato Environmental Science Center នៃ​ប្រទេស​ជប៉ុន និង​សាកលវិទ្យាល័យ Chungnam National University នៃ​ប្រទេស​កូរ៉េ​។​

​ប្រព័ន្ធ​ហ្គាស R32 ជា​ប្រព័ន្ធ​ដ៏​ពិសេស​ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិស្ថាន មិន​បំផ្លាញ​ដល់​ស្រទាប់​អូហ្សូន និង​កាត់បន្ថយ​ការឡើង​កម្តៅ​នៃ​ផែនដី​។ នៅ​រាល់ពេល​អ្នកបើក​ម៉ាស៊ីនត្រជាក់​ឲ្យ​ដំណើរការ គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ផែនដី​ឡើយ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​រាល់​ការ​ជាវ​ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus​លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​នូវ​ទុយោ​ស្ពាន់​ប្រវែង ៤ ម៉ែត្រ​ភ្លាមៗ​ផងដែរ​។​ដើម្បី​ជ្រាប​ឲ្យ​កាន់តែច្បាស់ ពី​ម៉ាស៊ីនត្រជាក់​សាម​សុង S-Inverter plus សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង​និង​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ ១៨០០ ២០៣ ២៣២​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com