ជាតិ
សមត្ថកិច្ច រកឃើញ​សារធាតុ​មី​ក្នុង​ផ្កា​គូឆាយ​
26, Apr 2018 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​ផ្នែក​ចំណីអាហារ បាន​រកឃើញ​សារធាតុ​គីមី នៅក្នុង​ផ្កា​គូឆាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ មន្ត្រី​ជំនាញ​ប្រមូលយក​ផ្កា​គូឆាយ​ពី​អាជីវករ​ផ្សារ​អូ​ឫស្សី ដែលមាន​សារធាតុ​គីមី​នោះ ទៅ​បំផ្លាញចោល​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​



​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ  បាន​និយាយថា សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ធ្វើតេស្ត​ជាបឋម លើ​ចំណីអាហារ​និង​បន្លែ ៦៤​មុខ ដូចជា សរសៃ​មី​លឿង ប្រហិត​សាច់គោ មឹក បង្គារ ត្រីងៀត ត្រី​ហើម សាច់ក្រក លត គុយទាវ គ្រឿង​សមុទ្រ បន្លែ​-​ផ្លែឈើ​គ្រប់មុខ បញ្ជូនមក​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​។​



​ក្រោយពី​ការពិនិត្យ និង​ធ្វើតេស្ត​យ៉ាង​ត្រឹមត្រូវ ក្រុម​ជំនាញ​របស់លោក បាន​រកឃើញ​សារធាតុ​គីមី ដែល​ហាមឃាត់​នៅក្នុង​ផ្កា​គូឆាយ​។ លោក គង់ វុទ្ធី បញ្ជាក់ថា «​បន្ទាប់ពី​រកឃើញ​សារធាតុ​គីមី​ក្រុម​ជំនាញ​របស់លោក បាន​ដកហូត​ពី​អា​ជីករ​ដែល​លក់​ផ្កា​គួ​ឆាយ​នោះ​ភ្លាមៗ​»​។​

​អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ក្រុមអាជីវករ​ទាំងអស់ ត្រូវដាក់​តាំង​លក់​ផលិតផល ទៅតាម​លក្ខណៈ​បច្ចេកទេស ដោយ​ចៀសវាង​ការ​ដាក់លក់​ផលិតផល​ផ្ទុក​សារធាតុពុល និង​ម្ហូបអាហារ​គីមី​។ ជាពិសេស​ការដាក់​តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​៕




Tag:
 សារធាតុ​គី​
 ​គង់ វុទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com