កីឡាអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Leeds United រង​ការរិះគន់​ព្រោះ​ទៅ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា ដោយ​មិន​អើពើ​ហិង្សា​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
25, Apr 2018 , 7:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់ Leeds United នៃ​ក្របខណ្ឌ Championship នឹង​មក​ប្រកួត​មិត្តភាព​ចំនួន​ពីរ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​បញ្ចប់​រដូវ​កាលនា​ខែក្រោយ​នេះ ដើម្បី​បង្កើត​មូលដ្ឋាន​អ្នកគាំទ្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Aljazeera​។​


​ការប្រកួត​លក្ខណៈ​ទេសចរណ៍​នេះ Leeds ត្រូវ​ជួប​ជាមួយ​ក្រុម All Stars នាទី​ក្រុង​យ៉ាំង​ហ្គោ​ន​នៅ​ថ្ងៃទី​៩ ខែឧសភា មុនពេល​ប៉ះ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ក្នុង​ក្រុង Mandalay ថ្ងៃទី​១១ ឧសភា​។​
  
 
​ប៉ុន្តែ​ក្រោយ​ការប្រកាស​ពី​កាលបរិច្ឆេត​នៃ​ការប្រកួត​នេះ ក្រុម​ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ទី​២​អង់គ្លេស ត្រូវបាន​រង​ការរិះគន់​យ៉ាងខ្លាំង​ដោយសារ​ការបង្ហាញ​ខ្លួន​ក្នុងប្រទេស​ដែល​បាន​ប្រើ​អំពើហិង្សា និង​រំ​លោព​បំពាន​ទៅលើ​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​
 
​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ដែល​ជាទី​ព្រឹក្សា​រដ្ឋ កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​អំពី​ការបដិសេធ​របស់លោក​ស្រី​ក្នុងការ​បង្រួបបង្រួម​ក​ង​ទ័ព​ដែល​ញុះញង់​ឲ្យ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះដែរ​។​
 
Leeds United ធ្លាប់ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​៣​សម័យកាល ពោលគឺ​ក្នុង​រដូវ​កាល ១៩៦៨-៦៩, ១៩៧៣-៧៤ និង​១៩៩១-៩២ រួមទាំង FA Cup ១​លើក និង League Cup ម្តង​។ ដោយសារ​បញ្ហា​ក្ស័យធន ក្លិប​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក Acer នេះ បាន​ធ្លាក់​ទៅកាន់​លី​គ​ទី​២​របស់​អង់គ្លេស​នៅ​ឆ្នាំ​២០០១៕

 

Tag:
 បាល់ទាត់​
  Leeds United
  មី​យ៉ាន់​ម៉ា​
  ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com