ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ប្រើ​ទឹក​ត្រសក់​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​
26, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​តម្រងនោម និង​បេះដូង​បាន​។ អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម​គួរតែ​ដឹងថា អាហារ​សំខាន់ៗ​ណា​ដែល​ពួកគេ​គួរ​ទទួលទាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​។



​អាហារ​មួយ​ប្រភេទ​ដែល​គេ​ច្រើនតែ​ប្រើ​ដើម្បី​ជួយ​សម្រួល​ដល់​ជំងឺ​លើស​សម្ពាធ​ឈាម​គឺ​ត្រសក់​តែម្តង​។ ត្រសក់​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។

​គ្រឿងផ្សំ​៖
•    ត្រសក់​ទំហំ​មធ្យម​ចំនួន ៣​ផ្លែ​
•    ទឹក​ធម្មតា​មួយ​ពែង
•    ទឹកក្រូច​ឆ្មា (​ជួ​ួ​បន្ថែម​រសជាតិ​)

​របៀប​ធ្វើ​
•    ចិត​សម្បក​ត្រសក់​ចេញ​ឲ្យ​អស់​
•    ហាន់​ត្រសក់​ជា​ចំណិត​ស្តើងៗ​
•    ដាក់​ត្រសក់​ទាំងនោះ​ចូលទៅក្នុង​ម៉ាស៊ីន​កិន​
•    ចូរ​កិន​ត្រសក់​នេះ​យ៉ាងហោចណាស់ ១​ទៅ​២​នាទី​
•    ចូរ​ចាក់​ត្រសក់​ដែល​កិន​រួច​នេះ​ចេញ ហើយ​ច្របាច់​វា​យកតែ​ទឹក​ឲ្យ​បាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​
•    បើសិនជា​ចាំបាច់​អាច បន្ថែម​ទឹក​បន្តិចទៀត និង​ក្រូចឆ្មា​បន្ថែម​ដើម្បី​បាន​រសជាតិ​ដែល​ចូលចិត្ត​
•    រក្សា​វា​នៅក្នុង​ទូរ​ទឹកកក​មួយ​យប់​
•    អ្នក​អាច​ញ៉ាំ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com