អន្តរជាតិ
​ឥណ្ឌូណេស៊ី​កាត់ទោស​ប្រហារជីវិត​តៃវ៉ាន់​៨​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​
26, Apr 2018 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​តុលាការ South Jakarta District Court ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​តៃវ៉ាន់​៨​នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​អាជ្ញាធរ​រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​ចំនួន​១​តោន​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​ជនល្មើស​តៃវ៉ាន់​ទាំង​៨​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិការ​មួយ​កាលពី​អំឡុង​ខែកក្កដា​។ នៅពេលនោះ មេដឹកនាំ​របស់​ពួកគេ​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ផងដែរ​៕


Tag:
 ថ្នាំញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com