ជាតិ
លោក ស៊ុន ចាន់ថុល៖«កុំចង់សាកល្បង ឃើញរទេះភ្លើងឆ្ងាយថាបើកឲ្យផុតវា»
× បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ពលរដ្ឋរស់នៅអមផ្លូវដែក និងអ្នកធ្វើដំណើរទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះការធ្វើចរាចរឆ្លងកាត់ផ្លូវរទេះភ្លើង។ លោកថែមទាំងថ្លែងថា កុំប្រថុយឆ្លងកាត់ ទោះឃើញរថភ្លើងហាក់នៅឆ្ងាយក្ដី ដែលអាចជួបគ្រោះថ្នាក់។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល ខាងក្រោមនេះ៖
នេះជាការអំពាវនាវជាថ្មីរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បន្ទាប់ពីករណីរថភ្លើងបុករថយន្តនៅតែបន្តកើតមានរឿយៗ។ ជាក់ស្ដែងករណីបែបនេះបានកើតឡើង៣លើក លើផ្លូវដែកពីប៉ោយប៉ែត ទៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលខ្សែរថភ្លើងនៅទីនោះទើបតែសម្ពោធឲ្យប្រើប្រាស់កាលពីដើមខែមេសា។
ការអំពាវនេះធ្វើឡើងក្នុងឱកាសលោក ស៊ុន ចាន់ថុល អញ្ជើញសម្ពោធខ្សែរថភ្លើងសិរីសោភ័ណ-បាត់ដំបង នៅថ្ងៃទី២៩ខែមេសានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com