ជាតិ
សម្ដេច ហ៊ុន សែន រំលឹក​ពី​ការសម្រេចចិត្ត​ចូល​អាស៊ាន​ដោយ​ផ្អែក​កត្តា​ចំនួន​៤
30, Apr 2018 , 10:38 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ នៅ​ចំ​ខួប​១៩​ឆ្នាំ​នៃ​ការចូល​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​ពី​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា​ចូលក្នុង​សមាគម​តំបន់​ដោយ​ផ្នែក​លើ​កត្តា​សំខាន់​ចំនួន​៤​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖




​កត្តា​ទាំងនោះ​រួមមាន​៖ ទី​១/ គោលការណ៍​មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​សមាជិក ទី​២/ ស្មារតី​សហគមន៍​ដោយ​រាល់​ការសម្រេចចិត្ត​ត្រូវ​ឈរលើ​សំឡេង​ឯក​ច្ឆន្ទ  ទី​៣/ ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ពី​សមាហរណកម្ម និង​ទី​៤/ ពង្រីក​ច្រកទ្វារ​ការទូត​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​អាស៊ាន​។

​សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​ថ្ងៃទី​៣០​ខែមេសា​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ខួប​១៩​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​១៩៩៩ ។​


Tag:
 ហ៊ុន សែន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com