ជាតិ
សិល្បះ
អ្នកនាង សាំង ស្រីពេជ្រ បង្កើតក្រុមស្គរនារីដំបូងគេ ព្រោះចង់មានស្នាដៃថ្មីឲ្យមនុស្សជំនាន់ក្រោយ
× ស្គរ គឺជាឧបករណ៍បុរាណខ្មែរតាំងពីយូរលង់ណាស់មកហើយ យើងសង្កេតឃើញមានតែបុរសប៉ុណ្ណោះជាអ្នកលេង ហេតុដូច្នេះបានជាអ្នកនាង សាំង ស្រីពេជ្រ បង្កើតក្រុមស្គរនារីឡើង ដោយដាក់ឈ្មោះថា មេធា។ ការបង្កើតក្រុមស្គរមេធានេះ គឺអ្នកនាងចង់ធ្វើឲ្យមានស្នាដៃថ្មី សម្រាប់មនុស្សជំនាន់ក្រោយ ឲ្យដូចទៅនិងបុព្វបុរសជំនាន់ដើម ដែលបន្សល់ស្នាដៃជាច្រើនមកដល់បច្ចុប្បន្ន។
មានអាយុ២៨ឆ្នាំ និងមានដើមកំណើតនៅក្នុងខេត្តសៀមរាប អ្នកនាងថា ការបង្កើតក្រុមនេះឡើងដំបូងមានការលំបាកច្រើនជាមួយការហ្វឹកហាត់ ដោយសារស្គរជាឧបករណ៍ដែលត្រូវការប្រើកម្លាំងដៃខ្លាំង ដើម្បីវាយឲ្យចេញជាសាច់ភ្លេង។ តែដោយក្ដីស្រលាញ់អ្នកនាង និងសមាជិកក្រុម៦នាក់ផ្សេងទៀត បានមិនបោះបង់ការហ្វឹកហាត់នេះឡើយ គឺនៅតែបន្តរហូតមកដល់បច្ចុប្បន្ន ដែលមានអាយុបានជាង១ឆ្នាំ នៃការបង្កើតក្រុមស្គរ មេធានេះឡើង។
ចាប់តាំងពីបង្កើតមក មេធា បានបង្កើតស្នាដៃភ្លេងថ្មី បានចំនួន៣ហើយ នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចសម្ភាសរវាងអ្នកនាង សាំង ស្រីពេជ្រ ជាមួយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ៖
Tag:
ស្គរខ្មែរ
ស្គរធំ
ការបង្កើតថ្មី
ស្នាដៃ
ស្ដ្រី
សៀមរាប
អង្គរសង្ក្រាន្ត
សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com